Ronaldo គ្មានគម្រោងថានិងចូលនិវត្តន៍នោះទេ

  • 2019-12-29 3:03:57 PM
  • ចំនួនមើល 310 ដង

ដាក់ប្រាក់ចាក់បាល់ ជាមួយ AFBCASH ដាក់ 10$បាន​ 22$ លំអិត៖ www.afbcash. com Tel: 089 752 818

afbcash

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​គ្មាន​គម្រោង​ដើម្បី​ចូល​និវត្ត​ពី​វិស័យ​បាល់ទាត់​ឡើយ ​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះគេ​ហាក់​ដូចជា​ធ្លាក់​ទម្រង់​លេង​ជាង​មុន​ក៏​ដោយ។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញថាខ្លួនចង់ធ្វើជាតារាសម្ដែងនៅពេលដែលរូបគេព្យួរស្បែកជើង ប៉ុន្តែរូបគេមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះពេលនេះគេគ្មានគម្រោងថានិងត្រូវចូលនិវត្តន៍នោះទេ​ការ​ចង់​ធ្វើ​តារា​ភាពយន្ដ​នេះ គឺ​លោក​ចង់​ដើរ​តាម​គន្លង​របស់ Eric Cantona ​វីរបុរស​របស់​បិសាច​ក្រហម Manchester United ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះបាននិយាយថា៖ “ នៅពេលខ្ញុំឈប់លេងបាល់ទាត់ខ្ញុំចង់បន្តការសិក្សារបស់ខ្ញុំឡើងវិញ។ ខ្ញុំផ្តោតការយកចិត្តទុកដាក់លើការសិក្សានិងការរៀនសូត្រព្រោះជាអកុសលការសិក្សាដែលខ្ញុំបានធ្វើមិនអាចឆ្លើយនូវរាល់សំនួរដែលខ្ញុំមាននោះទេ។រឿងមួយដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍គឺចង់ព្យាយាមសម្តែងក្នុងខ្សែភាពយន្ត។ ​ខ្ញុំ​ទាន់​ដាក់​គម្រោង​ចូល​និវត្តន៍​ឡើយ ប៉ុន្តែ​នៅ​ពេល​រាងកាយ​ខ្ញុំ​ប្រាប់​ថា​ដល់​ពេល​ហើយ ​នោះ​វា​គឺ​ជា​ពេល​ល្អ​បំផុត”



អត្ថបទថ្មី