Riyad Mahrez ត្រូវបានក្រុមចោរលួចយកនាឡិកាប្រណិត៣ មានតម្លៃ ៥០០,០០០ផោន
- 2020-06-01 4:23:12 PM
- ចំនួនមើល 332 ដង
Riyad Mahrez ត្រូវបានក្រុមចោរលួចយកនាឡិកាប្រណិត៣ មានតម្លៃ ៥០០,០០០ផោន
កីឡាករ Riyad Mahrez របស់ Man City ដែលមាននាឡិកាប្រណិតចំនួន ៣ ត្រូវបានគេលួចនៅក្នុងការឆ្មក់ចូលដែលមានតម្លៃ ៥០០,០០០ ផោន។
ក្រុមចោរបានលួចយកលុយ អាវបាល់ទាត់ដ៏កម្រ និងខ្សែដៃរពីផ្ទះរបស់ Riyad។
A £230,000 Richard Mille timepiece – considered the ‘ultimate’ for top players
ក្រុមចោរបានតាមដាន Riyad Mahrez យ៉ាងប្រុងប្រយ័ត្នមុនពេលចូលទៅក្នុងអាគារស្នាក់នៅរបស់រូបកេហើយបានលួចនាឡិកាប្រណិតចំនួន ៣។
នាឡិកាប្រណិតទាំង៣នោះរួមមាន Richard Mille ២៣០,០០០ផោន Rolex Daytona ៤០,០០០ ផោន និង Rolex Day Date ៣៥,០០០ ផោន។
Mahrez, 29, posed wearing his Mille watch for a social media snap
ក្រុមក្មេងទំនើងនេះបានយកលុយជាទឹកប្រាក់ជាង ៥ ម៉ឺនផោន ខ្សែដៃ Cartier និងអាវបាល់ទាត់ដ៏កម្រដែលមានតម្លៃដល់ទៅ ១៥០,០០០ ផោន។
កាលពីដើមខែនេះ Dele Alli វ័យ ២៤ ឆ្នាំរបស់ Spurs ក៏ត្រូវបានប្លន់យកនាឡិកាចំនួន ៣ គ្រឿង បន្ទាប់ពីជនល្មើស ២ នាក់បានលួចចូលក្នុងផ្ទះរបស់គាត់នៅភាគខាងជើងទីក្រុងឡុងដ៍មានតម្លៃ២ លានផោននៅពេលរូបគេនៅអាងទឹកជាមួយមិត្តស្រី Ruby Mae។
Thieves also snatched the star’s prized Rolex Day Date which costs £35,000
ខណៈផ្ទះរបស់មិត្តរួមក្រុម Jan Vertonghen ត្រូវបានគេប្លន់កាលពីខែមីនា ខណៈពេលរូបគេកំពុងលេងឱ្យ Spurs នៅប្រទេសអាល្លឺម៉ង់។
កាលពីខែមករាកន្លងទៅ កីឡាករ Mamadou Sakho របស់ Crystal Palace បានបាត់បង់របស់របរជាង ៥០០,០០០ ផោនក្នុងការលួច៕