Oscar បង្ហើបថា រូបគេមានបំណងត្រឡប់ទៅក្លិបចាស់តោខៀវ Chelsea របស់គេវិញ គឺដើម្បី…

  • 2021-03-06 2:29:31 PM
  • ចំនួនមើល 69 ដង

បរទេស៖ ខ្សែបម្រើសញ្ជាតិប្រេស៊ីល Oscar បានបង្ហើបថា រូបគេមានបំណងត្រឡប់ទៅក្លិបចាស់របស់គេវិញ ពោលគឺតោខៀវ Chelsea ហើយបញ្ចប់អាជីពជាកីឡាករនៅទីនោះតែម្ដង។

ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះ បានចាកចេញពីទឹកដី Stamford Bridge កាលពីឆ្នាំ២០១៧ ដោយផ្លាស់ទៅចូលរួមក្លិប Shanghai SIPG ក្នុងតម្លៃ៦០លានផោន (ឬប្រមាណ ៨៣លានដុល្លារ) អមជាមួយកុងត្រារយៈពេល៤ឆ្នាំ ក្នុងនោះគេទទួលបានប្រាក់ពលកម្ម ដល់ទៅ៤០ម៉ឺនផោន (ឬប្រហែល ៥៥ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

យ៉ាងណាមិញ ថ្មីៗនេះ Oscar ថា រូបគេមានក្ដីស្រមៃត្រឡប់មក Chelsea វិញ ដែលជាកន្លែងដែលរូបគេ ធ្លាប់ឈ្នះពាន Premier League ២ដង League Cup ម្ដង និង Europa League ម្ដង។

ទាក់ទងនឹងរឿងខាងលើ Oscar បានប្រាប់ Talk Sport ថា៖

ខ្ញុំមានគំនិតចង់បញ្ចប់អាជីព នៅ Chelsea ព្រោះខ្ញុំធ្លាប់មានពេលវេលាដ៏ល្អនៅទីនោះ។ Chelsea បានជួយខ្ញុំច្រើន ក្នុងការអភិវឌ្ឍន៍ខ្លួន និងជួយខ្ញុំធ្វើអ្វីដែលតែងមានក្នុងក្ដីស្រមៃ ពោលគឺការបានលេងនៅ Champions League ជាពិសេសគឺជួយខ្ញុំបានជាប់ទៅលេង World Cup ក៏ដូចជាឈ្នះ Premier League ។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលបានបន្ថែមទៀតថា៖

ខ្ញុំមានមិត្តច្រើននៅ Chelsea ។ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំចង់បញ្ចប់អាជីព នៅ Chelsea វាជាសុបិនរបស់ខ្ញុំ។ ជាការពិតណាស់ Chelsea មិនចូលចិត្តទិញកីឡាករវ័យជ្រេរច្រើនទេ ព្រោះវាជារឿងធម្មតារបស់ក្លិបកំពូលនៅអឺរ៉ុប ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីបានបញ្ចប់អាជីពនៅទីនោះ។

គួររម្លឹកដែរថា​ Oscar បានផ្លាស់មកចូលរួមជាមួយ កាលពីឆ្នាំ២០១២និង ចាកចេញនៅឆ្នាំ២០១៧ ក្នុ្ងងនោះរូបគេ បង្ហាញខ្លួនសរុបឲ្យក្រុមតោខៀវបាន២០៣ប្រកួត​ក្នុងនោះ គេរកបាន៣៨គ្រាប់៕



អត្ថបទថ្មី