Napoli កំពុងចរចាទិញយកកីឡាករអ៊ីរ៉ង់ ដែលស៊ុតចូលកម្ពុជា ៣ គ្រាប់ម្នាក់ឯង

  • 2020-05-29 5:42:18 PM
  • ចំនួនមើល 246 ដង

យោងតាមគេហទំព័រ Gazzetta dello Sport បានឱ្យដឹងថា Napoli មានជំនឿចិត្តកាន់តែខ្លាំងក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធ Sardar Azmoun របស់ក្លិប Zenit St Petersburg ។

ហើយបើយោងតាមប្រភពខាងលើបានបញ្ជាក់ថា ក្លិបយក្សរូស្ស៊ី Zenit St Petersburg ត្រូវបានគេនិយាយថា ចង់បានយ៉ាងហោចណាស់ ៣០ លានអឺរ៉ូ (២៧ លានផោន / ៣៣ លានដុល្លារ) សម្រាប់តារាឆ្នើមអ៊ីរ៉ង់ ដែលកំពុងបង្ហាញពីភាពលេចធ្លោខ្លាំង Sardar Azmoun ខណៈដែលក្លិបយក្សអ៊ីតាលី Napoli បានបញ្ជាក់ថា ខ្លួននឹងមិនចំណាយឱ្យលើសពី ២៨ លានដុល្លារអាមេរិកឡើយ លើខ្សែប្រយុទ្ធរូបនេះ។

Sardar បច្ចុប្បន្នមានវ័យ ២៥ ឆ្នាំ កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងក្នុងមួយរយៈចុងក្រោយនេះ ទាំងនៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ដោយស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ ប្រកួតសម្រាប់ក្រុម Zenit St Petersburg នៅរដូវកាលនេះ។

គួររម្លឹកឱ្យដឹងផងដែរថា Sardar Azmoun បានដើរតួរនាទីយ៉ាងសំខាន់ ក្នុងការបំបាក់ក្រុមគោព្រៃកម្ពុជាយើង កាលពីជុំទី១ នៃវគ្គជម្រុះតាមពូលជើងទី១ ដែលអ៊ីរ៉ង់បានយកឈ្នះកម្ពុជា ក្នុងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល ១៤ ទល់នឹង ០ ហើយក្នុងនោះ Sardar រកបាន Hat-Trick ផងដែរ៕



អត្ថបទថ្មី