Juventus ត្រៀមទឹកប្រាក់ ៥២លានផោន បូកនិងកីឡាករបន្ថែម ប្រសិនបើ Pogba ត្រឡប់ទៅវិញ

  • 2019-12-26 4:54:33 PM
  • ចំនួនមើល 250 ដង

ដាក់ប្រាក់ចាក់បាល់ ជាមួយ AFBCASH ដាក់ 10$បាន​ 22$ លំអិត៖ www.afbcash. com Tel: 089 752 818

afbcash

ក្រុមសេះបង្កង់ Juventus អាចនិងបំបែកកញ្ចប់ទឹកប្រាក់ក្នុងការចរចារជាមួយ ក្រុម Manchester United ដើម្បីនាំយកខ្សែបម្រើ Paul Pogba មកកាន់ក្លឹបវិញក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះ។

យោងតាមគេហទំព័រ Tuttosport បានឲដឹងថាការផ្តល់ជូនទឹកប្រាក់ ៦០ លានអឺរ៉ូ (៥២ លានផោន) បូករួមនឹង Emre Can អាចគ្រប់គ្រាន់សម្រាប់ United ដើម្បីធ្វើការដោះស្រាយភ្លាមៗ។ការបោះពុម្ភផ្សាយរបស់អ៊ីតាលីបន្ថែមថា Pogba ធុញទ្រាន់នឹងទឹកដី Old Trafford ហើយនឹងរីករាយក្នុងការវិលត្រឡប់ទៅកាន់ ក្លឹប Serie A ជាលើកទីពីរ។

Pogba ចូលរួមជាមួយ United ពី Juventus កាលពីខែ សីហា ឆ្នាំ២០១៦ ជាមួយតម្លៃខ្លួនកំណត់ត្រាពិភពលោក ៩០លានផោន បន្ទាប់ពីចំណាយពេល៤ឆ្នាំនៅអ៉ីតាលី។

Pogba បានធ្វើការវិលត្រឡប់ទៅកាន់ក្រុមបិសាចក្រហមក្នុងជំនួបបរាជ័យ ២-០ កាលពីថ្ងៃអាទិត្យជាមួយក្រុមបាតតារាង Watford ក្រោយពីបានរងរបួសកជើងអស់រយៈពេល ៣ ខែមកនេះ។ខ្សែបម្រើសញ្ជាតិបារាំងរូបនះនិងផុតកំណត់កិច្ចសន្យា ក្នុងរយៈពេល ១៨ ខែមានន័យថាក្លឹបប្រហែលជាត្រូវពិចារណាក្នុងការធ្វើជំនួញ ឬបាត់បង់ថ្លៃដើម។




អត្ថបទថ្មី