James Rodriguez អាចនឹងអវត្តមានពេញឆ្នាំ២០១៩ ដោយសារបញ្ហារបួសជង្គង់

  • 2019-11-21 2:00:11 AM
  • ចំនួនមើល 87 ដង

ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Real Madrid គឺកីឡាករ James Rodriguez ទំនងជាមិនមានសកម្មភាពអ្វីទាំងអស់ក្នុងរយៈពេលពេញមួយឆ្នាំ បន្ទាប់ពីរងរបួសសរសៃពួរជង្គង់អំឡុងពេលកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិ។

Image result for Eintracht Frankfurt vs James Rodriguez

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Real បាននិយាយថា«បន្ទាប់ពីទទួលការធ្វើតេស្តដោយបុគ្គលិកពេទ្យរបស់ Real Madrid នៅថ្ងៃនេះកីឡាកររបស់យើងគឺ James Rodriguez ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានរបួសសរសៃពួរផ្នែកខាងក្នុងនៅជង្គង់ខាងឆ្វេងរបស់គាត់»។

Image result for Eintracht Frankfurt vs James Rodriguez

Real មិនបាននិយាយថាតើខ្សែបម្រើរូបនេះនឹងត្រូវសម្រាកដល់ពេលណានោះទេ ប៉ុន្តែរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបាននិយាយថាគាត់នឹងត្រូវអវត្តមានប្រហែល ៦សប្តាហ៍ មានន័យថាគាត់នឹងខកខានការប្រកួត El Clasico ជាមួយ Barcelona នៅថ្ងៃទី ១៨ ខែធ្នូ។

Image result for Real Madrid: James Rodriguez receives death threats via ...

Rodriguez បង្ហាញខ្លួនបាន ៧លើកនៅលីគរដូវកាលនេះ តែមិនបានបង្ហាញខ្លួនអោយ Real ទេចាប់តាំងពីត្រូវបានប្តូរចូលក្នុងជំនួបយកឈ្នះ Galatasaray ១ទល់០ នៅពានរង្វាន់ Champions League កាលពីថ្ងៃទី ២២ ខែតុលា។

រូបគេត្រូវបានគេកោះហៅឱ្យទៅក្រុមជម្រើសជាតិកូឡុំប៊ី សម្រាប់ការប្រកួតមិត្តភាពជាមួយ ប៉េរូ និងអេក្វាឌ័រ ប៉ុន្តែបានវិលត្រឡប់ទៅផ្ទះវិញភ្លាមៗពីការបោះជំរុំនៅទីក្រុងម៉ៃអាមី បន្ទាប់ពីរងរបួសជង្គង់នៅក្នុងពេលហ្វឹកហាត់។

Image result for James Rodriguez sick

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានវះកាត់ជង្គង់ដដែលកាលពីឆ្នាំមុន បន្ទាប់ពីធ្វើឱ្យខូចសរសៃចងដែលបង្ខំឱ្យគាត់ខកខានសកម្មភាពជាង ២ខែ ខណៈពេលគាត់កំពុងខ្ចីជើងនៅក្លឹប Bayern Munich៕



អត្ថបទថ្មី