Honda៖ ជីវិតខ្ញុំពិតជា​មានន័យជាងនេះ បើ​ខ្ញុំ​អាច​ទាក់ទាញ​មនុស្ស​ពី​១០​ទៅ​២០% មកជួយ​កម្ពុជា​

  • 2019-12-26 10:06:43 AM
  • ចំនួនមើល 559 ដង

អតីត​ខ្សែបម្រើ​ឆ្នើម​ជម្រើសជាតិ​ជប៉ុន Keisuke Honda ទោះបីជា​រវល់​ក្នុងការ​ងា​អាជីព​ជា​កីឡាករ​បាល់ទាត់ ឬ​មុខ​ជំនួយ​ផ្ទាល់ខ្លួន​ក៏ដោយ ក៏​មិនដែល​ភ្លេច​កម្ពុជា​នោះឡើយ​។ ក្នុង​ឃ្លី​ប​វីដេអូ​មួយលោកបាននិយាយអំពីកម្ពុជា​មូល​ហេតុដែល​ខ្លួន មកជួយ​កម្ពុជា ដោយ​មិនមាន​ការស្នើ​ជា​ផ្លូវការ​។​

គ្រូ Honda បាននិយាយថា៖ «​ខ្ញុំ​តែងតែ​សួរ​ខ្លួនឯង​ថា ជីវិត​របស់ខ្ញុំ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? ចម្លើយ គឺ​មិនទាន់​គ្រប់គ្រាន់ទេ​។ តើ​អ្វីដែល​ខុស​ប្លែង​គ្នា​រវាង​ពួកគេ [​ពលរដ្ឋ​ខ្មែរ​] និង​ខ្ញុំ​? ខុសគ្នា​តែ​កន្លែង​កើត​ប៉ុណ្ណោះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Keisuke Honda ដោយ​ទទួលស្គាល់ថា គាត់​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​ពលរដ្ឋ​ខ្មែរ​ជាច្រើន​។​

គ្រូបង្វឹកជនជាតិជប៉ុន​រូបនេះ បាន​អះអាងថា វា​ជា​រឿង​ដ៏​សមរម្យ​បំផុត​ដែល​លោក​សម្រេចចិត្ត​មកជួយ​ពលរដ្ឋ​ខ្មែរ បើទោះបីជា​ពួកគេ​មិនបាន​ស្នើសុំ​ឲ្យ​ជួយ​ក៏ដោយ​។ «​ខ្ញុំ​ក៏​ជឿ​ដែរ​ថា អាចមាន​អ្នក​ជួយ​ខ្ញុំ ប្រសិនបើ​ខ្ញុំ​ស្ថិតក្នុង​ស្ថានភាព​ដូច​ពួកគេ​។ […] ខ្ញុំ​ត្រឹមតែ​ធ្វើ​អ្វី​ដូចដែល​ខ្ញុំ​បួងសួង​ឲ្យ​អ្នកដទៃ​ធ្វើ​មកលើ​ខ្ញុំ ក្នុងករណី​ជួប​ស្ថានភាព​ដូច​ពួកគេ​ប៉ុណ្ណោះ​»​។

លោក​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ខ្លួន ថត​ឃ្លី​ប​នៅលើ Youtube ថា លោក​អាច​ទាក់ទាញ​អ្នកមើល​មួយចំនួន​មកជួយ​កម្ពុជា​ដូចជា​រូបលោក​។ «​ខ្ញុំ​មាន​អារម្មណ៍​ថា ស្ទើរតែ​៨០ ទៅ​៩០​ភាគរយ​នៃ​មនុស្ស​ដែល​មើល​វីដេអូ​នេះ ប្រហែលជា​មិន​ធ្វើ​សកម្មភាព​អ្វី​ឡើយ ប៉ុន្តែ​ពី​១០ ទៅ​២០​ភាគរយ​អាចធ្វើ​សកម្មភាព​ខ្លះ​»​។​

​លោក​បាន​និយាយ​ឃ្លា​ចុងក្រោយ​នៅក្នុង​ឃ្លី​ប​នោះ​ថា​៖ «​ប្រសិនបើ​ខ្ញុំ​អាចមាន​ឥទ្ធិពល​ដល់​មនុស្ស​១០​ទៅ​២០​ភាគរយ​ឲ្យ​ធ្វើ​សកម្មភាព នោះ​ពិតជា​មានន័យ​ណាស់​សម្រាប់​ខ្ញុំ​ក្នុងការ​ចំណាយពេល​វេលា​នៅទីនេះ​។ ហើយ​ខ្ញុំ​កាន់តែ​រីករាយ​បន្ថែមទៀត​»៕





អត្ថបទថ្មី