Hazardb ប្រាប់​ថា ខ្លួន​ឡើង​ទម្ងន់​មុន​មក Real ដោយ​សារ​តែ​មូលហេតុ​នេះ

  • 2019-11-22 10:04:45 PM
  • ចំនួនមើល 112 ដង


ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ Eden Hazard បាន​និយាយ​ប្រាប់​សារព័ត៌មាន​បារាំង​ L’Equipe ថា ២ ខែ​ដំបូង​នៅ​ Real Madrid ខ្លួន​​ឡើង​ទម្ងន់ ៥គីឡូក្រាម ដោយ​សារ​តែ​ខ្លួន​ជាប់​នៅ​វិស្សមកាល។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ ” វា​ជា​ការ​ពិត​ណាស់ ដែល​ខ្ញុំ​ឡើង​ទម្ងន់។ ខ្ញុំ​មិន​លាក់​ទេ ដោយ​សារ​តែ​ពេល​នៅ​ដើរលេង​ គឺ​ខ្ញុំ​គិត​តែ​ពី​ដើរ​លេង​។

Hazard បាន​បន្ត​ថា៖ ” ខ្ញុំ​ឡើង​ទម្ងន់ ៥​គីឡូក្រាម នៅ​រដូវ​ក្ដៅ​នេះ តែ​ខ្ញុំ​ក៏​ស្រក​លឿន​ដែរ។ ខ្ញុំ​ប្រើ​ពេល​តែ ១០​ថ្ងៃ​ទេ ស្រក​គីឡូ​ហើយ ” ។

កីឡាករ​ Real Madrid រូប​នេះ​បាន​បង្ហើប​ថា ខ្លួន​មាន​ទម្ងន់​រហូត​ដល់​ទៅ ៨០​គីឡូក្រាម នៅ​រដូវ​ក្ដៅ។ Hazard ក៏​បាន​ទម្លាយ​ថា កាល​ពី​រូប​គេ​អាយុ ១៨ឆ្នាំ គេ​មាន​ទម្ងន់ ៧២/៧៣​គីឡូក្រាម​ទៅ​ហើយ។ បើ​សរុប​ទាំង​ម៉ាស​សាច់ដុំ​គឺ ៧៥គីឡូក្រាម ហើយ​នៅ​ថ្ងៃ​មិន​ល្អ​មាន​ទម្ងន់ ៧៧គីឡូក្រាម៕



អត្ថបទថ្មី