Di Maria ថា ខ្លួនសប្បាយចិត្តបំផុត ពេល PSG មិនលក់រូបគេទៅឱ្យ Barcelona

  • 2020-06-06 4:13:11 PM
  • ចំនួនមើល 132 ដង

Angel Di Maria បាននិយាយថា គាត់សប្បាយចិត្តដែលគាត់មិនបានចូលរួមជាមួយ Barcelona នៅពេលក្រុមយក្សអេស្ប៉ាញព្យាយាមទិញគាត់ពី Paris Saint-Germain កាលពី ៣ ឆ្នាំមុន។

ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីន Angel Di Maria បានចូលរួមជាមួយ PSG ពីក្រុម Manchester United ក្នុងឆ្នាំ ២០១៥ ប៉ុន្តែតែងតែត្រូវបានផ្សារភ្ជាប់ជាហូរហែរជាមួយក្លិបអេស្ប៉ាញ បន្ទាប់ពី Neymar ផ្ទេរមកកាន់ទឹកដីបារាំងក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកក្នុងឆ្នាំ ២០១៧ ។ ភាគីកាតាឡានបានបញ្ចប់ការចុះហត្ថលេខាលើ Ousmane Dembele ពី Borussia Dortmund បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីចុះហត្ថលេខាលើ Di Maria ទទួលបរាជ័យ ហើយអតីតខ្សែប្រយុទ្ធរបស់ក្រុមស្ដេចស Real Madrid រីករាយដែលក្លិបបានសម្រេចចិត្តមិនលក់រូបខ្លួន។

Di Maria បានប្រាប់ L’Equipe ថា៖ “ ខ្ញុំសប្បាយចិត្តណាស់នៅទីក្រុងប៉ារីស ប៉ុន្តែអ្នកនៅក្នុងក្លឹបកាលពីពេលនោះបានប្រាប់ខ្ញុំនូវរឿងខ្លះ ដែលប្រែក្លាយជាការកុហកនៅទីបញ្ចប់។ Barca បានព្យាយាមនាំយកខ្ញុំ។ ក្លិបទាំងពីរបានពិភាក្សាគ្នា ប៉ុន្តែ PSG មិនចង់លក់ខ្ញុំទេ ហើយវាបានបញ្ចប់នៅពេលនោះ។ ការភូតកុហកទាំងនេះ ធ្វើឱ្យខ្ញុំមានការរំខានជាច្រើន ប៉ុន្តែនៅទីបញ្ចប់ការមិនចាកចេញគឺជារឿងល្អ ព្រោះខ្ញុំសប្បាយចិត្តណាស់នៅទីក្រុងប៉ារីសសព្វថ្ងៃនេះ”៕



អត្ថបទថ្មី