Barcelona ​ប្រកាស​​បញ្ចុះ​ថ្លៃ​​លក់​​​​ Dembele ​​សុខ​ចិត្ត​ខាត​​ ១០០​លាន​ផោន

  • 2020-05-26 7:16:25 PM
  • ចំនួនមើល 173 ដង
This image has an empty alt attribute; its file name is newpro4newcustomer.gif

ក្លិប​យក្ស​អេស្ប៉ាញ ​​​​បាន​​​បង្ហើប​ប្រកាស​បញ្ចុះ​ថ្លៃ​ដោយ​លក់​ Ousmane Dembele ​​​ត្រឹម​តែ ​​៣៧​លាន​ផោន​ប៉ុណ្ណោះ ​​និង​សុខ​ចិត្ត​ខាត​បង់​ ១០០​លាន​ផោន​ បើ​ធៀប​នឹង​តម្លៃ​កាល​ទិញ​ចូល។

កីឡាករ​ជម្រើស​ជាតិ​បារាំង​ បាន​ផ្ទេរ​ពី Borussia Dortmund ​​ទៅ​ Nou Camp ​កាល​៣​ឆ្នាំ​មុន​ ​តម្លៃ ​​១៣៧​លាន​ផោន​ ​ប៉ុន្តែ​ដោយសារ​បញ្ហា​របួស​ បាន​ធ្វើ​ឲ្យ​អាជីព​របស់​គេ​នៅ​ Barcelona ​​មិន​បាន​ជោគជ័យ​ទេ និង​​បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ ​​៥​ប្រកួត​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ។

បើ​តាម​ SPORT ​​បាន​ឲ្យ​ដឹង​ថា Barcelona ​រំពឹង​ថា ​​ការ​កំណត់​តម្លៃ ​​៣៧​លាន​ផោន​ នឹង​អាច​ធ្វើ​ឲ្យ​មាន​ក្លិប​ច្រើន​ចាប់​អារម្មណ៍ ទោះ​បី​កីឡាករ​រូប​នេះ​មាន​បញ្ហា​របួស​សរសៃពួរ​រ៉ាំរ៉ៃ​​​ក៏​ដោយ។ យ៉ាងណាមិញ ​​កន្លង​មក​ក៏​ធ្លាប់​មាន​ដំណឹង​ថា Liverpool និង​ PSG ​​​​ចង់​បាន​​សម្រាប់​រដូវ​កាល​ថ្មី៕



អត្ថបទថ្មី