Barcelona អនុញ្ញាតិអោយ Rakitic ចាកចេញប៉ុន្តែខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះមិនគិតថានឹងផ្ទេរទៅកាន់ក្លិបធំមួយនេះទេ

  • 2019-10-17 4:59:34 AM
  • ចំនួនមើល 306 ដង

ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

ក្លិបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថានឹងអនុញ្ញាតអោយខ្សែបម្រើកណ្ដាលកីឡាករ Ivan Rakitic ចាកចេញនៅខែមករាឆ្នាំ២០២០ខាងមុខ ប៉ុន្តែកីឡាករជម្រើសជាតិក្រូអាតរូបនេះមិនគិតថានឹងទៅចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នោះទេ។

លទ្ធផល​រូបភាព​សម្រាប់ Ivan Rakitic

ក្លិប Manchester United បានបង្ហាញទម្រង់លេងមិនសូវល្អនោះទេក្នុងរដូវកាលថ្មីនេះដោយពួកគេស្វែងរកជ័យជម្នះបានត្រឹមតែដងប៉ុណ្ណោះក្នុងចំណោម៨ប្រកួតមាន៩ពិន្ទុក្នុងដៃឈរនៅចំណាត់ថ្នាក់លេខ១២មានគម្លាតពីតំបន់ដែលគេកាត់ចោលត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។

  កីឡាករ Ivan Rakitic

ក្លិប Manchester United បានបង្ហាញបញ្ជីកីឡាករចំនួន៧រូបដែលពួកគេចង់បាននៅខែមករាខាងមុខនេះរួមមានខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Mario Mandzukic, កីឡាករ John McGinn របស់ Aston Villa, កីឡាករ James Maddison របស់ Leicester City,  កីឡាករ Callum Wilson របស់ Bournemouth, កីឡាករ Declan Rice របស់ West Ham, កីឡាករ Moussa Dembele របស់ Lyon និងខ្សែបម្រើកណ្ដាលរបស់ Barcelona កីឡាករ Rakitic ។

យោងតាមកាសែត ESPN បានអោយដឹងថាក្លិប Manchester United អាចនឹងពិបាកក្នុងការផ្ទេរយកកីឡាករ Rakitic ដោយសារកីឡាកររូបនេះមិនចាប់អារម្មណ៍ក្នុងការផ្ទេរមកកាន់ទឹកដីអង់គ្លេស។

  កីឡាករ Ivan Rakitic

កីឡាករ​ Ivan Rakitic ជាកីឡាករសំខាន់១រូបរបស់ Barcelona រយៈពេល៥រដូវកាលមកហើយប៉ុន្តែបច្ចុប្បន្ននេះរូបគេហាក់មិនសួវពេញចិត្តនឹងលោក​Valverde នោះទេដោយសាររូបគេមិនសូវមានឱកាសបានចូលលេងបន្ទាប់ពីដំណែងរបស់កីឡាករសញ្ជាតិក្រូអាតរូបនេះបានធ្លាក់ទៅលើកីឡាករចំណូលថ្មី Frenkie de Jong។

គួរបញ្ជាក់ផងដែរថាកីឡាករវ័យ៣១ឆ្នាំរូបនេះមិនចង់ផ្ទេរទៅកាន់ទឹកដីអង់គ្លេសដោយសារតែទាក់ទងនឹងបញ្ហាគ្រួសារដោយរូបគេប្រហែលជាបន្តនៅអេស្ប៉ាញបន្តឬត្រលប់ទៅស្រុកកំណើតរបស់គាត់វិញនៅក្រូអាត៕



អត្ថបទថ្មី