Barcelona បានសម្លឹងឃើញ Pochettino បន្ទាប់ពីXavi បដិសេធមិនធ្វើជាគ្រូបង្វឹក

  • 2020-01-13 11:36:49 PM
  • ចំនួនមើល 247 ដង
This image has an empty alt attribute; its file name is newpro4newcustomer.gif

ក្រុមអ្នកមានបុណ្យ Barcelona ហាក់ដូចជាប្តេជ្ញាចិត្តរកអ្នកថ្មីជំនួសគ្រូបង្វឹក Ernsto Valverde ហើយបើយោងតាមស្ថានីយ៍វិទ្យុអេស៉្បាញ RAC1 ថ្មីៗបាននិយាយថា ពួកគេនឹងស្វែងរកលោក Mauricio Pochettino សម្រាប់តួនាទីនេះ ។

Image result for Pochettino

ជម្រើសដំបូងរបស់ក្លឹបនៅតំបន់កាតាឡាន គឺជាអតីតកីឡាកររបស់ខ្លួន និងជម្រើសជាតិអេស្ប៉ាញលោក Xavi Hernandez ប៉ុន្តែអតីតខ្សែបម្រើវ័យ ៣៩ឆ្នាំរូបនេះបានបដិសេធពួកគេកាលពីថ្ងៃអាទិត្យ បន្ទាប់មកគេក៏ចាប់អារម្មណ៍គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនមួយរូបគឺលោក Pochettino ។

Image result for Xavi Hernandez

គ្រូបង្វឹកវ័យ ៤៧ឆ្នាំលោក Pochettino ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការដឹកនាំក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្រោយពីជួយឱ្យក្រុមនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងនៅក្នុងប្រវត្តិរបស់ពួកគេ មុនពេលត្រូវបានក្លឹបបណ្ដេញចេញកាលពីខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅនេះ ខណះគាត់អាចនឹងទទួលការងារជាគ្រូបង្វឹកនៅទីក្រុង Barcelona នាពេលឆាប់ៗខាងមុខនេះ ។

Image result for Ernesto Valverde

គួររំលឹកឱ្យដឹងផងដែរថា អតីតកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបានចំណាយពេល ៣ ឆ្នាំក្នុងការដឹកនាំក្លឹប Espanyol ចន្លោះឆ្នាំ២០០៩-២០១២ ដោយដឹកនាំការប្រកួតចំនួន ២៧៥ លើកសម្រាប់ក្លិបអេស្ប៉ាញនេះ ដូច្នេះវាអាចនឹងជារឿងដ៏ងាយស្រួលក្នុងការដឹកនាំ Barcelona ៕



អត្ថបទថ្មី