Alexis Sanchez ត្រូវសម្រាក៣ខែ ដោយសារបញ្ហារបួសកជើង

  • 2019-10-17 3:17:27 PM
  • ចំនួនមើល 142 ដង


ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

ខ្សែប្រយុទ្ធ Alexis Sanchez របស់ក្លិប Inter Milan បានធ្វើការវះកាត់យ៉ាងជោគជ័យលើកជើងខាងឆ្វេង និងត្រូវសម្រាករយៈពេល៣ខែ។

កីឡាករដែលត្រូវបាន Inter ខ្ចីពី Manchester United បានរងរបួសក្នុងពេលលេងឲ្យក្រុមជម្រើសជាតិឈីលី ជាមួយ ក្រុមជម្រើសជាតិកូឡុំប៊ី ដោយបញ្ចប់ទៅដោយលទ្ធផល០ទល់០ កាលពីថ្ងៃសៅរ៍ ត្រឹមនៅនាទី ៨៨។

គាត់បានទទួលការពិនិទ្យផ្នែកវេជ្ជសាស្ត្រនៅព្រឹកថ្ងៃអង្គារនេះនៅទីក្រុងបាសេឡូណា ជាមួយនឹងការសាកល្បងបង្ហាញពីការចលនានៃសរសៃពួរសាច់ដុំវែងនៃកជើងខាងឆ្វេងរបស់គាត់។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា៖«Alexis Sanchez បាននៅទីក្រុងបាសេឡូណានៅព្រឹកនេះដើម្បីពិគ្រោះជាមួយវេជ្ជបណ្ឌិត Ramon Cugat»។

«ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យរបស់បុគ្គលិកពេទ្យ Inter ហើយការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីធ្វើការវះកាត់នៅកជើងខាងឆ្វេង»។

«ប្រតិបត្ដិការត្រូវបានអនុវត្តនៅពេលរសៀលនៅលើសរសៃពួរសាច់ដុំវែងហើយវាបានដំណើរការដូចការគ្រោងទុក»។

ខ្សែប្រយុទ្ធ Sebastiano Esposito របស់ Inter នឹងមិនត្រូវបានកោះហៅចូលរួមពានរង្វាន់ FIFA U17 World Cup ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែតុលា ដែលនឹងត្រូវជួយក្លិបជំនួសកន្លែង Sanchez។

Sanchez វ័យ ៣០ឆ្នាំ បង្ហាញខ្លួន ៤លើកនិងទាត់បញ្ចូលទីបាន ១ គ្រាប់ចាប់តាំងពីចូលរួមជាមួយ Inter ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែសីហា៕



អត្ថបទថ្មី