Alan Shearer ព្រមានកីឡាកររូបនេះ មិនឲ្យផ្លាស់មក Man UTD ទេ ព្រោះហេតុផលមួយ

  • 2020-01-14 12:53:36 AM
  • ចំនួនមើល 85 ដង
This image has an empty alt attribute; its file name is newpro4newcustomer.gif

អតីតកីឡាករ និងជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្របខណ្ឌ Premier League លោក Alan Shearer បានព្រមានកីឡាករ James Maddison មិនឲ្យផ្លាស់ទៅកាន់ក្លិបបិសាចក្រហម Manchester United នោះទេនៅទីផ្សារដោះដូរកីឡាកររដូវរងាខែមករានេះ។

Image result for Maddison

Maddison គឺជាកីឡាករសំខាន់មួយរូបរបស់ Leicester City នៅរដូវកាលនេះ ដោយបានជួយឲ្យក្លិបកំពុងតែឈរនៅចំណាត់ថ្នាក់លេខ៣បណ្ដោះអាសន្នក្នុងតារាង Premier League និងទំនងជាមានកៅអីទៅលេងពានរង្វាន់ Champions League ថែមទៀត។

ក្រោយបង្ហាញទម្រង់នៃការលេងបានយ៉ាងល្អ ក្លិបបិសាចក្រហម Manchester United បានចាប់អារម្មណ៍ក្នុងការនាំយកជម្រើសជាតិអង់គ្លេសរូបនេះទៅពង្រឹងគុណភាពនៃតំបន់បម្រើរបស់ក្រុម។ យ៉ាងណាមិញ អតីតខ្សែប្រយុទ្ធដែលជោគជ័យលើទឹកដីអង់គ្លេស Alan Shearer បានទទួលស្គាល់ថា Man UTD ជាក្រុមធំ ប៉ុន្តែលោកមិនចង់ឲ្យ Maddison ផ្លាស់ទៅនៅពេលនេះទេ ដោយលើកហេតុផលថាក្លិបបិសាចក្រហមនៅពេលនោះកំពុងតែមានការប្រកួតប្រជែងខ្លាំង។

Image result for Alan Shearer

លោកបាននិយាយថា “Manchester United ចង់បាន James Maddison ព្រោះគេគឺជាកីឡាករដ៏ល្អមួយរូប។ ខ្ញុំអាចនឹងមានចម្ងល់ក្នុងចិត្ត ប្រសិនបើជា Leicester អនុញ្ញាតឲ្យគេចាកចេញនៅទីផ្សារលើកនេះ ខ្ញុំមិនជឿថា Leicester នឹងអនុញ្ញាតឲ្យកំពូលកីឡាកររបស់ពួកគេចាកចេញនៅខែមករានេះទេ។ បើខ្ញុំជាគេ (Maddison) ច្បាស់ណាស់ខ្ញុំនឹងនៅបន្តជាមួយ Leicester នាពេលនេះ។”

អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះបានបន្តទៀតថា៖

“បើយើងក្រឡេកទៅមើលស្ថានភាពរបស់ Manchester United បច្ចុប្បន្នឃើញថាកំពុងតែមានការប្រកួតប្រជែងខ្លាំងក្នុងការដណ្ដើមតំណែង Top4។ ខ្ញុំយល់ថា Man UTD ជាក្លិបធំ ប៉ុន្តែក្នុងកាលៈទេសៈនេះ Maddison គួរតែនៅបន្តជាមួយ Leicester ឲ្យចប់រដូវកាលនេះ។”

Image result for Maddison



អត្ថបទថ្មី