​មាស​ ​សុខ​សោភា​ ​គ្រង​រ៉ូប​មួយ​ស្អាត​ដូច​បវរកញ្ញាធ្វើឲ្យមហាជន​ផ្ទុះ​ការ​សរសើរ​មិន​ដាច់​ពី​មាត់ !!

  • 2019-11-05 1:18:30 PM
  • ចំនួនមើល 66 ដង

មាស​ ​សុខ​សោភា​ ​មិន​ត្រឹមតែ​ជាតា​រា​ស្រី​ល្បីឈ្មោះ​ជួរមុខ​លំដាប់​កំពូល​ដែល​មាន​ទឹកដម​សំឡេង​ពីរោះ​ក្រអួន​ក្រអៅ​បែប​បំពេ​រប៉ុ​ណ្ណោះ​ទេ​ ​ប៉ុន្តែ​នាង​ក៏​ជាតា​រា​ស្រី​ដែល​តែងតែ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ជាមួយ​ម៉ូដ​សម្លៀកបំពាក់​ស្រស់​ស្អា​ត​ប្លែក​ៗ​ ​និង​ ​ស័ក្ដិសម​ឥត​ខ្ចោះ​ជាមួយនឹង​រាងកាយ​ដ៏​ខ្ពស់​ស្រឡូន​របស់​នាង​ ​រហូត​ដល់​ទស្សិ​ក​ជន​លាន់មាត់​សរសើរ​ ​។​



​ទោះបីជា​ ​មាស​ ​សុខ​សោភា​ ​មាន​វ័យ​ជ្រេ​បន្ដិច​ទៅ​ហើយ​ក្ដី​តែ​សម្រាប់​សម្រស់​ ​និង​ ​ការ​តុបតែង​ខ្លួន​របស់​នាង​តែងតែ​ស្រស់​ស្អាត​ ​និង​ ​មាន​អ្វី​ដែល​ប្លែក​ជានិច្ច​សម្រាប់​បំពេញ​អារម្មណ៍​ទស្សនិកជន​ ​ដែល​កន្លងមក​មិនថា​តែ​យុវវ័យ​ ​ឬក៏​មនុស្ស​វ័យ​កណ្ដាល​នោះ​ឡើយ​ ​តែងតែ​ពោល​សរសើរ​នាង​មិន​ដាច់​ពី​មាត់​ពី​រឿង​នេះ​ ​។​



​ជាក់ស្តែង​ដូចជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ទៀត​ ​បន្ទាប់ពី​តារាចម្រៀង​ ​មាស​ ​សុខ​សោភា​ ​បាន​បង្ហាញ​វត្តមាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​មង្គលការ​មួយ​ ​ដោយ​នាង​បាន​តុបតែង​ខ្លួន​យ៉ាង​ទាក់ទាញ​ក្នុង​ឈុត​រ៉ូប​ពណ៌​កាកអំពៅ​មាន​ម៉ូដ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​។​ ​តាមរយៈ​ការ​រំលេច​ខ្លួន​ក្នុង​ឈុត​រ៉ូប​នេះ​​ ​មាស​ ​សុខ​សោភា​ ​ពិតជា​បាន​ធ្វើ​ឱ្យ​មហាជនសឹង​ភ្លឹក​ ​ជាមួយ​ការ​សរសើរ​ថា​ស្រស់​ស្អាត​ដូច​បវរកញ្ញា​ ​៕​



អត្ថបទថ្មី