៩ចំណុចងាយៗអាចឥឲ្យអ្នកទាំងអស់គ្នាដឹងនិងបែងចែកបន្លែធម្មជាតិ ឬ គីមីបានដោយខ្លួនឯង !
- 2020-03-09 11:34:14 AM
- ចំនួនមើល 521 ដង
៩ចំណុចងាយៗអាចឥឲ្យអ្នកទាំងអស់គ្នាដឹងនិងបែងចែកបន្លែធម្មជាតិ ឬ គីមីបានដោយខ្លួនឯង !
ប្រជាជនបច្ចុប្បន្ន កំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព បន្ទាប់ពីបន្លែ-ផ្លែឈើភាគច្រើន ប្រើជាតិគីមី ដើម្បីពន្លឿនការលូតលាស់ ដើម្បីប្រជែងតម្លៃលើទីផ្សារ។ ពេលខ្លះ បន្លែ-ផ្លែឈើគីមីទាំងនោះ បានបន្លំថារបស់ធម្មជាតិដែរ ធ្វើឲ្យអ្នកទិញពិបាកទុកចិត្ត។
តោះ! កុំបារម្ភច្រើន មកដឹងពីវិធីសាស្ត្រងាយៗ ៩ ជួយអ្នកឲ្យបែងចែកបានរវាង បន្លែ-ផ្លែឈើ ធម្មជាតិ ឬ គីមីបាន ដូចជា៖
១. រូបរាងខាងក្រៅ៖ ជាទូទៅ បន្លែ-ផ្លែឈើធម្មជាតិ រូបរាងមិនល្អមើលទេ មិនគួរឲ្យចង់ទទួលទាន ហើយទំហំខុសៗគ្នា មានតូចមានធំ មិនងាយរកបាន២ ប៉ុនគ្នាឡើយ ព្រោះវាបានលូតលាស់តាមបែបធម្មជាតិ។ ចំណែក បន្លែ-ផ្លែឈើដែលប្រើជាត់គីមី ភាគច្រើន មើលទៅរូបរាងស្អាត គួរឲ្យចង់ទទួលទាន ហើយមានលក្ខណៈមិនសូវខុសប្លែកគ្នា។
២. ទំហំ៖ បន្លែ-ផ្លែឈើធម្មជាតិ ភាគច្រើន មានទំហំតូច មិនងាយលូតលាស់ដល់ធំល្អឡើយ។ សាឡាត់ធម្មជាតិ មានស្លឹកតូចៗ មិនបានរីកធំល្អ ដូចអ្នកឃើញសព្វថ្ងៃឡើយ ប៉ុន្តែមានករណីខ្លះ វាអាចធំតាមបែបធម្មជាតិដែរ គ្រាន់តែមិនងាយប្រទះ។ ចំណែករបស់ប្រើគីមី អាចលូតលាស់បានធំល្អជាងធម្មតា ព្រោះតែសារជាតិដែលប្រើប្រាស់អាចពន្លឿនការលូតលាស់។
៣. ក្លិន និងរសជាតិ៖ ប្រសិនបើវាជា បន្លែ-ផ្លែឈើធម្មជាតិ ពេលហិតក្លិនទៅ មានចំហាយបែបធម្មជាតិម្យ៉ាង ដែលទាក់ទាញច្រមុះ ជាងបន្លែ-ផ្លែឈើគីមី។ ពេលសាកភ្លក់បន្តិច អ្នកនឹងចាប់អារម្មណ៍ថា បន្លែ-ផ្លែឈើធម្មជាតិ មានឱជារសជាង មិនហាងក្នុងមាត់ ហើយពេលចម្អិន មិនបាច់ប្រើគ្រឿងច្រើន ក៏មានជាតិដែរ។
៤. គ្រាប់៖ ជាធម្មតា បន្លែ-ផ្លែឈើធម្មជាតិ មានគ្រាប់តូចៗ មិនធំដូច បន្លែ-ផ្លែឈើគីមីឡើយ។
៥. មើលលើសត្វល្អិត និងដង្កូវ៖ ប្រសិនបើអ្នកបានឃើញ ដង្កូវ និងសត្វល្អិត លើបន្លែ-ផ្លែឈើដែលអ្នកទិញ នោះវាជាសញ្ញាល្អមួយ ព្រោះសត្វល្អិត និងដង្កូវទាំងនោះ មានវត្តមានតែលើបន្លែ-ផ្លែឈើធម្មជាតិទេ។ ប្រសិនបើប្រើគីមី ដង្កូវ និងសត្វល្អិត មិនអាចនៅទ្រាំទ្រនៅបានឡើយ។
៦. មើលលើសម្បក៖ សម្បកផ្លែឈើ និងបន្លែធម្មជាតិ ឆាប់ប្រែពណ៌ទៅជាជាំខ្មៅ និងមិនអាចរក្សាទុកបានយូរដូចរបស់ប្រើគីមីឡើយ។
៧. រយៈពេលចម្អិន៖ ជាធម្មតា បន្លែធម្មជាតិ អាចចម្អិន ឆ្អិនលឿនជាង បន្លែដែលប្រើគីមី។
៨. មើលតម្លៃ៖ បន្លែ-ផ្លែឈើធម្មជាតិ តែងដាក់លក់ថ្លៃជាង បន្លែ-ផ្លែឈើ ប្រើជាតិគីមី ព្រោះការដាំដុះតាមបែបធម្មជាតិ ប្រើពេលយូរ ប្រមូលផលបានតិច ពិបាកថែទាំ។
៩. មើលការបញ្ជាក់៖ ជាទូទៅ បន្លែ-ផ្លែឈើ ធម្មជាតិ តែងមានការបញ្ជាក់ពីស្ថាប័នចំណីអាហារ ឬសហគមន៍ដាំដុះដែលមានការទទួលស្គាល់ណាមួយ។ ដូចនេះ ត្រូវពិនិត្យឲ្យបានច្បាស់ រកមើលការបញ្ជាក់ដ៏គួរឲ្យទុកចិត្តមួយ ដែលមានបិតលើផលិតផល។
បន្តិចទៀតនេះ អ្នកលែងពិបាកពិនិត្យមើលម្តងមួយៗ ហើយ ព្រោះនៅពាក់កណ្តាលខែក្រោយ “ផ្សារកសិផលធម្មជាតិ” ដែលផ្តួចផ្តើមបង្កើតឡើងដោយឧក ញ៉ា ឡេង ណាវ៉ាត់ត្រា នឹងប្រមូលទិញផលិតផលកសិករដែលដាំដុះតាមបែបធម្មជាតិ ប្រកបដោយគុណភាពដាក់លក់មួយកន្លែង ជាមួយនឹងការផ្តល់សេវាដឹកជញ្ជូនដល់ទីកន្លែងដោយមិនគិតថ្លៃ។
មុនដាក់លក់ “ផ្សារកសិផលធម្មជាតិ” មានក្រុមការងារបច្ចេកទេសត្រួតពិនិត្យគុណភាពបន្លែរបស់កសិករដៃគូ តាមស្តង់ដារ ពីទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ប្រទេស ជប៉ុន ហៅ កាត់ ថា (JICA) ដែលទទួល ស្គាល់ ដោយ ក្រសួងកសិកម្ម។
“ផ្សារកសិផលធម្មជាតិ” គ្រោងនឹងបើកដំណើរការសាកល្បង នៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០២០ ក្នុងផ្សារទំនើប អូឡាំព្យា [Olympia Mall] ។
ឥឡូវនេះលោកអ្នកអាចរកទិញ បន្លែ សាច់ សុវត្ថិភាព ពីផ្សារកសិផលធម្មជាតិ តាមរយៈលេខទូរសព្ទ ០១១ ៤៤៤ ៤៤៤ ៕
អត្ថបទទាក់ទង៖ ផ្សារកសិផលធម្មជាតិ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជិតបើក ល្បីថាមានចំណុចពិសេសខុសពីគេច្រើនណាស់