៧ វិធីងាយៗអាចបង្ការជំងឺមហារីកពោះវៀនធំបាន
- 2019-12-28 2:28:36 PM
- ចំនួនមើល 301 ដង
៧ វិធីងាយៗអាចបង្ការជំងឺមហារីកពោះវៀនធំបាន
ជំងឺមហារីកពោះវៀនធំទំនងជាមិនសូវជួបប្រទះច្រើនទេក្នុងស្រុកយើង ព្រោះថាប្រជាជនយើងមិនសូវមានការយល់ដឹងច្រើនអំពីវាហើយជំងឺនេះច្រើនតែមិនបង្កជារោគសញ្ញាសម្គាល់អ្វីឡើយក្នុងដំណាក់កាលដំបូងៗ។ ដូច្នេះតើវាល្អទេ បើសិនជាយើងអាចបង្ការជំងឺនេះកុំឲ្យកើតមានលើរាងកាយយើងបាន? បើសិនជាចង់មែននោះសូមតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
១,រក្សាទម្ងន់ឲ្យនៅសុខភាពល្អ
រក្សាទម្ងន់ឲ្យនៅមានសុខភាព តើអ្នកមានដឹងទេថា ការដែលធាត់ជ្រុលមានទំនាក់ទំនងនឹងការកើតជំងឺមហារីកប្រមាណ ១១ប្រភេទខុសៗគ្នាដែរទេ ហើយក្នុងនោះក៏មានពោះវៀនធំដែរ។ ដូច្នេះ បើសិនជាអ្នកដឹងខ្លួនថាកំពុងតែធាត់ហើយយកល្អគួរតែស្វែងរកវិធីសាស្ត្រដើម្បីសម្រកទម្ងន់ឲ្យហើយទៅ។
២, ហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណជាប្រចាំជាវិធីសាស្ត្រដ៏ល្អមួយក្នុងការសម្រក ទម្ងន់។ យ៉ាងណាមិញ ការហាត់ប្រាណក៏អាចកាត់បន្ថយការកើតជំងឺមហារីកពោះវៀនធំដែរ។ បើសិនជាអ្នកមិនចូលចិត្តការហាត់ប្រាណក្នុងក្លិបទេអ្នកក៏អាចប្រើវិធីផ្សេងៗ ទៀតជំនួសបានដែរ ដូចជា ការរាំ លេងបាល់ទះ ហែលទឹក…ក៏បានដែរ។
៣,ឈប់ជក់បារី
មនុស្សគ្រប់គ្នាដឹងហើយថា ការជក់បារីពិតជាទម្លាប់មួយដែលអាចបំផ្លាញសុខភាពយើងបាន។ អ្នកជំនាញនិយាយថា ក្រៅពីជំងឺសួត ដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ការជក់បារីក៏បណ្តាលឲ្យកើតជំងឺមហារីកប្រមាណ ១១ប្រភេទខុសៗគ្នា ហើយមហារីកពោះវៀនធំក៏មានដែរ។
៤, កាត់បន្ថយការញ៊ាំគ្រឿងស្រវឹង
អ្នកជំនាញនិយាយថាយើងអាចទទួលទានគ្រឿងស្រវឹង ក្នុងកម្រិតមធ្យមបានដោយ បុរស ២កែវក្នុងមួយថ្ងៃ និងស្ត្រី ១កែវក្នុងមួយថ្ងៃ។ កាលណាអ្នកព្យាយាមញ៊ាំច្រើនជាងនេះ ការប្រឈមនឹងជំងឺមហារីកពោះវៀនធំ និង មហារីកផ្សេងៗទៀតគឺកាន់តែខ្ពស់។
៥,បង្កើនការញុំាអាហារសម្បូរជាតិសរសៃ
អាហារសម្បូរជាតិសរសៃមានការសិក្សាជាច្រើនបានបង្ហាញថា របបអាហារសម្បូរជាតិសរសៃដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើអាចជួយលុបបំបាត់ការកើតជំងឺមហារីកពោះវៀនធំបាន ព្រោះជាតិសរសៃនឹងជួយបោសសម្អាតជាតិពុលដែលមានក្នុងផ្លូវ ពោះវៀនរួមតាំងកោសិកាមហារីកផងដែរ។
៦, កាត់បន្ថយការញ៊ាំសាច់ក្រហម
ដោយសារតែសាច់ក្រហមត្រូវបានគេស្គាល់ថា ជាភ្នាក់ងារបង្កមហារីក ជាពិសេសមហារីកពោះវៀនធំតែម្តង។ ក្រៅពីសាច់ក្រហមយកល្អគួរតែតមសាច់ដែលមានការកៃឆ្នៃផង។
៧, ពិនិត្យសុខភាពពោះវៀនធំ
ការដែលទៅឲ្យពេទ្យតាមដានសុខភាពពោះវៀនធំ និងស្វែងរកជំងឺមហារីកពោះវៀនធំជាប្រចាំ គឺជារឿងសំខាន់មួយសម្រាប់ បុគ្គលដែលអាយុចាប់ពី៥០ឆ្នាំឡើងទៅ។ យកល្អគួរតែឲ្យពេទ្យឆ្លុះពោះវៀនធំមួយ ឆ្នាំម្តង៕