៣ ឈុតច្នៃពីកន្ទេលរបស់រំដួលលិចទឹក ពិតជាស្រស់ស្អាតដែលអ្នកច្នៃម៉ូដអាជីពមួយចំនួនសុំខ្មាស !!

  • 2019-11-02 3:25:00 PM
  • ចំនួនមើល 50 ដង

រំដួល​លិច​ទឹក គឺជា​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ខ្មែរ​មួយរូប ហើយ​នាង​ក៏ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ដ៏​មាន​ប្រជាប្រិយភាព​ផងដែរ ដោយសារតែ​គំនិត ច្នៃប្រឌិត​ប្លែកៗ​ប្រកបដោយ​តម្លៃ​សិល្បៈ ដែល​កញ្ញា​តែងតែ​ចែករំលែក​ជា​សាធារណៈ​នាពេល​កន្លងមក​តាម​បណ្តាញ​សង្គម ។​

​ដូច​ប្រិយមិត្ត​បានដឹង​ស្រាប់​ហើយ ដោយសារតែ​គំនិត​ច្នៃប្រឌិត​ខ្ពស់ កន្លងមក រំដួល​លិច​ទឹក បាន​ច្នៃ​ចេញ​ជា​ម៉ូដ​សម្លៀកបំពាក់​ជាច្រើន ពី​បន្លែ ផ្លែឈើ ថង់​ប្លា​ស្ទីក និង សម្ភារ​មួយចំនួនទៀត​ដែល​មិនមែនជា​ក្រណាត់ ដែល​សូម្បីតែ​កន្ទេល​ក៏​តារា​ហ្វេ​ស​ប៊ុ​ក​ឆ្នើម​រូបនេះ អាច​ច្នៃ​ចេញ​ជា​សម្លៀកបំពាក់​យ៉ាង​ទាក់ទាញ និង ស្រស់ស្អាត​បានដែរ ។ ការច្នៃ​ម៉ូដ​របស់ រំដួល នេះ បានធ្វើ​ឱ្យមាន​ការកើត​សរសើរ​យ៉ាងខ្លាំង និង ថែមទាំង​មានការ​លើកឡើងថា ស្នាដៃ​ច្នៃ​បែបនេះ អ្នក​ច្នៃ​មូ​៉​ដ​អាជីព​មួយចំនួន​អាច​សុំ​ខ្មាស​ក៏​ថា​បាន ។​

​នេះ​ជា ៣ ឈុត​ផ្សេងគ្នា​របស់ រំដួល​លិច​ទឹក ដែល​ច្នៃ​ចេញពី​កន្ទេល មាន​ម៉ូដ​ស្រស់ស្អាត និង ទាក់ទាញ​គួរឱ្យកត់សម្គាល់ ឃើញ​ហើយ​មិន​សរសើរ​មិនបានពី​ស្នាដៃ​ប្រកបដោយ​សិល្បៈ​នេះ ៕

​រូបភាព ៖ រំដួល​លិច​ទឹក



អត្ថបទថ្មី