អ្នក​ចាត់ការ​ Leicester City និង​ភរិយា ​ក៏​ឆ្លង​មេរោគ Covid-19 ​ដែរ

  • 2020-05-31 1:15:08 PM
  • ចំនួនមើល 215 ដង

Brendan Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បាន​ប្រកាស​ថា​លោក​និង​ភរិយា ​បាន​ឆ្លង​មេរោគ Covid-19 ​ដែរ​កន្លង​មក ​ប៉ុន្តែ​ពេល​នេះ​បាន​ជា​សះស្បើយ​អស់​ហើយ​។

I had no strength' - Brendan Rodgers reveals he had coronavirus ...

​លោក Rodgers ​បាន​បញ្ជាក់​ថា​លោក​បាន​ឆ្លង​មេរោគ​នេះ ​តាំង​ពី​ខែ​មីនា​មក ​ពោល​គឺ​ក្រោយ​ពី​លីគ​អង់គ្លេស​បាន​ប្រកាស​ផ្អាក​សិន​។ ​អ្នក​ចាត់ការ​វ័យ​៤៧​ឆ្នាំ​មិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​ការ​ឆ្លង​នោះ​ទេ ប៉ុន្តែ​លោក​និយាយ​ថា​អំឡុង​ពេល​ចេញ​អាការៈ​ពិបាក​ដក​ដង្ហើម ​មិន​ឃ្លាន ​មិន​ធំ​ក្លិន ​ទើប​លោក​សម្រេច​ចិត្ត​ទៅ​ធ្វើ​តេស្ដ​ជាមួយ​ភរិយា ​ហើយ​លទ្ធផល​បាន​ចេញ​មក​ថា​ពិត​ជា​មាន​ផ្ទុក​មេរោគ​មែន។

What the f*** are you doing?': Brendan Rodgers stunned by abuse ...

​ក្រោយ​ពី​នោះ​មក ​លោក​បាន​សម្រាក​ព្យាបាល​ជា​ច្រើន​សប្ដាហ៍ ​ហើយ​បច្ចុប្បន្ន​នេះ​បាន​ជា​សះស្បើយ​ហើយ។ ​នេះ​បញ្ជាក់​ថា​លោក​គឺ​ជា​អ្នក​ចាត់ការ​ទី​២​នៅ​អង់គ្លេស ​ដែល​ឆ្លង​មេរោគ Covid-19 ដូច Arteta ​អ្នក​ចាត់ការ​ក្រុម Arsenal ​ដែរ៕



អត្ថបទថ្មី