អ្នកណាគេចេះ៖ Messi ​​ព្យាករ​ថា​កីឡាករ​វ័យ​ក្មេង​អង់គ្លេស​ម្នាក់ ​​នឹង​ក្លាយ​ជា​​តារា​​ឆ្នើម​ពិភពលោក

  • 2020-05-28 11:28:57 AM
  • ចំនួនមើល 353 ដង

Lionel Messi ​​​ខ្សែ​ប្រយុទ្ធ​ក្រុម​ FC Barcelona ​​បាន​ព្យាករ​​ថា​​​កីឡាករ​វ័យ​ក្មេង​របស់​អង់គ្លេស​​ Mason Mount ​​នឹង​ក្លាយ​ជា​កីឡាករ​​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក នា​ពេល​អនាគត។

Mount ​​វ័យ​២១​ឆ្នាំ​ បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ Chelsea ​​បាន​៤៣​ប្រកួត​រដូវ​កាល​នេះ​ និង​បាន​​ជាប់​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​បាន​ ៤​ប្រកួត​ហើយ​ផង​ដែរ។ ជាពិសេស​រូប​គេ​ បាន​ស៊ុត​ឲ្យ​ Chelsea ​​បាន​ ៦​គ្រាប់ ជួយ​ឲ្យ​តោ​ខៀវ​​​ឈរ​លេខ​៤ នៅ​ Premier League ​​បច្ចុប្បន្ន​ និង​នាំ​មុខ​ Manchester United ​​៣​ពិន្ទុ។

Mason Mount posts throwback picture that Chelsea fans will love ...

Messi ​​បាន​និយាយ​ពី​ Mount ​​ថា៖ “បន្ទាប់​ពី​បាន​មើល​គាត់​លេង ខ្ញុំ​យល់​ថា​គាត់​​​មាន​សមត្ថភាព​​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​កីឡាករ​ម្នាក់ ក្នុង​ចំណោម​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក”។ កន្លង​មក​អ្នកចាត់ការ​ Frank Lampard ​​ក៏​ធ្លាប់​និយាយ​ពី Mount ​​ផង​ដែរ​ថា៖ “ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​គាត់​ តាំង​ពី​ឆ្នាំ​មុន ​ខ្ញុំ​រីករាយ​និង​ពេញ​ចិត្ត​ចំពោះ​ការ​ហ្វឹកហាត់​របស់​គាត់ ​​និង​​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ក្នុង​ក្រុម។ Mount ​​មាន​សមត្ថភាព​អស្ចារ្យ ហើយ​​មាន​ការ​ខិត​ខំ​ប្រឹងប្រែង​ និង​អត្តចរិក​ល្អ​ទៀត…គាត់​មាន​គ្រប់​យ៉ាង”៕



អត្ថបទថ្មី