អាហារទាំង ៥ មុខនេះជួយឲឆាប់រំលាយអាហារ រក្សារាងស្អាត
- 2019-12-25 1:38:06 PM
- ចំនួនមើល 496 ដង
អាហារទាំង ៥ មុខនេះជួយឲឆាប់រំលាយអាហារ រក្សារាងស្អាត
រាងស្អាតអ្នកណាក៏ប្រាថ្នាចង់បានដែរ តែបើអ្នកមិនដឹងពីវីធីនិងរបបអាហារដើម្បីញាំឲបានត្រឹមត្រឹមនោះទេនោះអ្នកពិតជាមិនអាចទទួលបានរាងដ៏ស្រឡុនបានទេ។មុននិងឈានដល់ការសម្រកទម្ងន់ឬការរក្សារាងឲបានស្អាតយើងត្រូវមានជំនួយផ្សេង។ថ្ងៃនេះយើងមានអាហារទាំង៥ប្រភេទដែលអាចជួយឲអ្នកបង្កើនការរំលាយអាហារបានយ៉ាងល្អអាហារទាំងនេះមានដូចជា៖
១, បន្លែបៃតង
ប្រភេទបន្លេបៃតងគ្រប់ប្រភេទសំបូរទៅដោយជាតិដែក វាមនាតួនាទីជួយពន្លឿនល្បឿននៃការរំលាយអាហារនៅក្នុងរាងកាយ ហើយជាពិសេសវាអាចកាត់បន្ថយការទល់លាមក និងជួយរក្សារាងកាយនិងទម្ងន់ឲនៅថេរ។
២, ពងមាន់
ស៊ុតមាន់សម្បូរទៅដោយ្រតេអុីនខ្ពស ដែលប្រតេអុីននេះជួយពន្លឿនប្រព័ន្ធរំលាយអាហារឲដំណើរការល្អ ជាពិសេសស៊ុតដែលឆ្អិន។ការបរិភោគពងស្ងោរមួយថ្ងៃ២គ្រាប់ជួយការពារលោកអ្នកពីជំងឺភ្លេចភ្លាំងនិងបំប៉ងខួរក្បាលរបស់អ្នកឲមានការចងចាំល្អទៀតផង។
៣, ខាត់ណាខៀវ
បន្លែនេះមានគុណសម្បត្តិលេចធ្លោជាងគេក្នុងការជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ជួយទប់ស្កាត់ការទល់លាមក ហើយជាពិសេសជួយពន្លឿនការរំលាយអាហារ និងជួយឲស្បែកស្រស់ថ្លាមិនស្ងួត។
៤,ខ្ញី
ខ្ញីជាឪសថដែលមានគុណប្រយោជន៍ជាច្រើននៅក្នុងការរំលាយអាហារ និងជួកាត់បន្ថយការឃ្លានបានរយៈពេលយូរ ដូច្នេះសម្រាប់អ្នកដែលចង់សម្រកទម្ងន់និងរក្សារាង អាចបរិភោគជាភេសជ្ជៈឬ ក្នុងរបបអាហារក៏បាន។
៥,តែបៃតង
តែបៃតងមានប្រសិទ្ធភាពជួយបង្កើនការដុតខ្លាញ់ពេលហាត់ប្រាណ ព្រៅះវាជួយរំលាយជាតិខ្លាញ់នៅក្នុងសរសៃឈាមរបស់អ្នកបានយ៉ាងល្អ។តាមរយៈការទទួលទានតែបៃតងរាល់ថ្ងៃវាជួយសម្រកទម្ងន់បានល្អបំផុត។
ក្រៅពីអាហារដែលរៀបរាប់ខាងលើនេះ អ្នកក៏អាចជម្រុញការរំលាយអាហារតាមរយៈការពិសារទឹកឲបានច្រើន ហើយជាពិសេសកុំភ្លេចត្រូវញាំទឹកឲបាន ២ កែវមុនពេលចូលគេងជារៀងរាល់ថ្ងៃ។ទន្ទឹមក្នុងការផ្លាស់ប្តូររបបអាហារថ្មីនេះរាងកាយរបស់លោកអ្នកនិងទម្លាប់សន្សឹមៗដូចគ្នា ហើយបម្រេបម្រួលនៃរាងកាយប្រាកដជាកើតមានឡើង។