អបអរសាទរ៖ កីឡាការិនី ស៊ន សៀវម៉ី ចូលរោងភ្ជាប់ពាក្យ ជាមួយកម្លោះសង្ហាម្នាក់ នៅថ្ងៃនេះហើយ

  • 2020-05-28 11:41:26 AM
  • ចំនួនមើល 705 ដង

ជឿជាក់ថា ប្រិតមិត្តរាល់គ្នា ពិតជាស្គាល់ ស៊ន សៀវម៉ី ថាជាកីឡាការិនីតៃក្វាន់ដូ មានកេរ្ត៍ឈ្មោះល្បីល្បាញខ្លាំងណាស់ ព្រមទាំងមានសមត្ថភាពទេព្យកោសល្យ ត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិ ថែមទៀតផង។

យ៉ាងណាមិញ នាមុននេះបន្តិច បានបែកធ្លាយរូបថតមួយសន្លឹកថា ថ្ងៃនេះ ស៊ន សៀវម៉ី បានបញ្ចប់ភាពនៅលីវពាក់កណ្ដាលហើយ ដោយបានចូលរោងភ្ជាប់ពាក្យ ជាមួយកម្លោះសង្ហាម្នាក់ ឈ្មោះថា កែវ ដេវិត។

ក្នុងពិធីនេះដែរ កីឡាការិនីតៃក្វាន់ដូររូបនេះ បានរៀបចំខ្លួនយ៉ាងស្រស់សោភា សាកសមជាមួយអនាគតស្វាមីដ៏សង្ហា អមដោយវត្តមានគ្រួសារ និងមិត្តភក្ដិ មើលទៅបរិយាកាសសប្បាយរីករាយ គួរជាទីសាទរ៕

ចង់ជ្រាបច្បាស់  ទស្សនារូបភាពខាងក្រោម៖ 



អត្ថបទថ្មី