អនុវត្ត៨ វិធីនេះដើម្បីបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ និងប្រឆាំងវីរុសផ្សេងៗ ។

  • 2020-03-07 9:44:32 AM
  • ចំនួនមើល 271 ដង

នៅ​​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​​រាង​កាយ​មាន​ភាព​រឹង​មាំ ​​ជំ​ងឺ​ល្មម​ៗ​មិន​​អាច​លុក​លុយ​បាន​ទេ។ ​​​នៅ​ពេល​មាន​វីរុស​ផ្សេង​ៗ​រាត​ត្បាត ​ក៏​មិន​អាច​ធ្វើ​ឲ្យ​សុខភាព​អ្នក​ចុះ​ថយ​បាន​ភ្លាម​ៗ​ដែរ។ ​ដូ​ច្នេះ​​​ដើម្បី​កុំ​ឲ្យ​ងាយ​​ឆ្លង​ជំ​ងឺ​ផ្សេង​ៗ ​អ្នក​ត្រូវ​ថែ​ទាំ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក​ឲ្យ​បាន​រឹង​មាំ​។​​​​

រូបតំណាង

របៀប​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​បាន​រឹង​មាំ​៖

១. ​ឈប់​ជក់​បារី

​២. ​ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន

​៣. ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់

៤. ​រក្សា​ទម្ងន់​​៥. ​កុំ​ផឹក​ស្រា ​មិន​ត្រូវ​ផឹក​ស្រា​ច្រើន​ឬ​ញឹក​ញាប់​ឡើយ

​៦. ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​រាល់​យប់

៧. ចៀស​វាង​ភាព​តឹង​តែង​ផ្នែក​អារម្មណ៍

​៨. ​មាន​ទម្លាប់​លាង​ដៃ​ក្រោយ​ចេញ​ពី​បង្គន់

រូបតំណាង

​អាហារ​ដែល​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ខ្លាំង​ក្លា

អាហារ​ដែល​ផ្ទុក​ជាតិ​ស័ង្កសី ​សូដ្យូម ​ដែក អាស៊ីត​ហ្វូ​លិក ​វីតាមីន A, B6, C ​ជា​ដើម។ ​ក្នុង​នោះ​មាន​ដូច​ជា៖ បឺរ ​ស៊ុត ក្ដាម ​បង្គា ថ្លើម ខ្ទឹម​បារាំង ​ប៉េង​ប៉ោះ ​ការ៉ុត ​​ស្ពៃ​ប្រូ​ខូ​លី ​បាយ​សំរូប ​បន្លែ​បៃ​តង ​គ្រាប់​ធញ្ញជាតិ ​ក្រូច ​ប្រេង​អូ​លីវ ​និង​ប្រេង​ពោត​ជា​ដើម។

រូបតំណាង

ប្រសិន​បើ​​អ្នក​មិន​ចង់​ហូប​អាហារ​​ទាំង​នេះ ​ឬ​ក៏​​បារម្ភ​​ថា​ហូប​មិន​បាន​គ្រប់​គ្រាន់ ​អ្នក​អាច​ញ៉ាំ​ថ្នាំ​ឬ​អាហារ​ប៉ប៉ន​បន្ថែម។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​មុន​ទទួល​ទាន​ផលិត​ផល​ទាំង​នោះ ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​មុន​សិន​៕

ប្រភព៖ Sanook



អត្ថបទថ្មី