អង្គុយធ្វើការច្រើនម៉ោងក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមនិងបញ្ហាសុខភាពធ្ងន់ធ្ងរ!!

  • 2019-10-18 2:17:42 AM
  • ចំនួនមើល 80 ដង

តើអ្នកដឹងទេថា ការអង្គុយច្រើនរបស់លោកក្នុងមួយថ្ងៃៗ មិនថា ក្នុងការធ្វើការងារ ឬ អង្គុយមុខកំុព្យូរទ័រហ្គេម វាបានប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់អ្នក? ចម្លើយនោះ គឺការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន! ដូចខាងក្រោម៖

១-ជំងឺធាត់ជ្រុល

ពិតណាស់ការអង្គុយគ្រប់ពេល ឬពេញមួយថ្ងៃអាចធ្វើអោយអ្នកកើនទម្ងន់ហួសប្រមាណដោយមិនដឹងខ្លួនបាន។ នោះក៏ព្រោះតែការមិនធ្វើសកម្មភាពរាងកាយទប់ស្កាត់រាំងស្ទះដល់ការដុតបំផ្លាញកាឡូរី។ហើយកាឡូរីដែលមិនត្រូវបានដុតបំផ្លាញទាំងនោះនឹងបំលែងទៅជាខ្លាញ់ដោយរាងកាយនាំអោយធាត់។ អ្វីដែលគួរអោយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុល ឬលើសទម្ងន់អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូង។
២-ឈឺសន្លាក់

ការមិនធ្វើសកម្មភាពសន្លាក់សោះមិនជួយទប់ស្កាត់បញ្ហាឈឺហើមសន្លាក់ឡើយដូចដែលអ្នកធ្លាប់បានគិតឡើយ! អ្នកជំនាញជាច្រើននិយាយថា តាមពិតទៅការអង្គុយពេញមួយថ្ងៃនឹងបង្កបញ្ហាឈឺសន្លាក់
ហើម រលាក និងឡើងរឹងទៅវិញទេ ជាពិសេសប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃជំងឺរលាកសន្លាក់ឆ្អឹងស្រាប់។ តើអ្នកធ្លាប់ដឹងទេថាវិធីដ៏ងាយបំផុតមួយដើម្បីទប់ស្កាត់ជំងឺរលាកសន្លាក់ឆ្អឹង គឺការធ្វើសកម្មភាពរាងកាយ?
៣-ជំងឺពុកឆ្អឹង

ពិតណាស់កាល់ស្យូម គឺចាំបាច់ណាស់សម្រាប់រក្សាបាននូវសុខភាពឆ្អឹងល្អប្រសើរ។ ប៉ុន្តែទោះជាអ្នកបានទទួលទានរបបអាហារមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមជាប្រចាំក៏ដោយ ប្រសិនបើមិនធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណដោយគិតតែពីអង្គុយពេញមួយថ្ងៃនោះអ្នកនៅតែប្រឈមមុខខ្ពស់នូវហានិភ័យនៃជំងឺពុកឆ្អឹងដដែល! លំហាត់ប្រាណងាយៗដូចជាការដើរអាចបង្កើនសុខភាពឆ្អឹងទប់ស្កាត់បញ្ហាជាច្រើន ដូច្នេះចូរព្យាយាមចំណាយពេលដើរល្អជាងអង្គុយច្រើនមួយថ្ងៃៗ។
៤-ជំងឺធ្លាក់ទឹកចិត្ត

ភាពសកម្មដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាអ្វីមួយដែលប្រសើរបំផុតសម្រាប់សុខភាពផ្លូវចិត្ត ឬអារម្មណ៍របស់អ្នកដោយវាជួយបង្កើនកម្រិតនៃអ័រម៉ូនរីករាយក្នុងខួរក្បាល។ ដូច្នេះគ្មានអ្វីចំឡែកឡើយដែលការចំណាយពេលអង្គុយពេញមួយថ្ងៃធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាជំងឺធ្លាក់ទឹកចិត្តនោះ។
៥-ជំងឺលើសសម្ពាធឈាម

អ្នកប្រហែលជាស្មានមិនដល់ទេថា ការអង្គុយច្រើនពេញមួយថ្ងៃអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់បាន។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមចំណាយពេលធ្វើលំហាត់ប្រាណខ្លះជាប្រចាំចៀសវាងគិតតែពីអង្គុយ ឬគេងច្រើនហួស។
៦-ជំងឺបេះដូង

ជំងឺបេះដូងជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភបំផុតមួយដោយវាអាចធ្វើអោយអ្នកបាត់បង់អាយុជីវិតបាន។ ការអង្គុយច្រើនពាក់ព័ន្ធនឹងហានិភ័យនៃជំងឺបេះដូងយ៉ាងដូចម្ដេចទៅ? ដូចបានលើកឡើងខាង
លើការចំណាយពេលច្រើនអង្គុយពេញមួយថ្ងៃអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ ហើយបញ្ហានេះហើយដែលជះឥទ្ធិពលដល់សុខភាពបេះដូង ៕



អត្ថបទថ្មី