ហួសចិត្ត!! ម៉ូតូត្រូវចោរប្លន់មួយទាំងមូល​ ខំរត់ទៅប្តឹងនៅប៉ុស្តិ៍បែរជាសមត្ថកិច្ចប៉ុស្តិ៍និយាយថា​ (​ បេីមិនប្រញាប់ទេចាំស្អែកចាំមកប្តឹង​ )

  • 2020-05-28 7:44:40 PM
  • ចំនួនមើល 346 ដង

រាជធានីភ្នំពេញ​ ៖​ យុវជនរងគ្រោះម្នាក់​ នឹងមិត្តភក្តី​ ៧​ ទៅ​ ៨នាក់​ ត្រូវជនសង្ស័យ​ ២នាក់​ វាយប្លន់យកម៉ូតូម៉ាក​ និច​ ១គ្រឿង​ បានសម្រេច​ ដោយសុវត្ថិភាពមិនរំខាន​សមត្ថកិច្ចូបន្តិច​ ខណ:កំពុងជិះលេងនៅ​ម្តុំសួនវត្តបទុម​ ដែលស្ថិតក្នុងសង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នាវេលាម៉ោង​២រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០២០​ នេះ​ ។

ជនរងគ្រោះបានអោយដឹងថា​ ៖​ ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅគឺម៉ាក​ និច​ ពណ៍ទឹកប្រាក់​ ពាក់ផ្លាកលេខព្រៃវែង1O-3989 ។

តាមការរៀបរាប់របស់ជនរងគ្រោះបានប្រាប់អោយដឹងថា​ ៖​ មុនពេលកើតហេតុ​ រូបគាត់​ នឹងមិត្តភក្តី​ ៧​ ទៅ​ ៨នាក់ទៀត​ បាននាំគ្នា​ ជិះម៉ូតូលេងនៅ​ម្តុំសួនវត្តបទុម​ ខណ:ពេលមកដល់កន្លែងកេីតហេតុ​ ក៏មានជនសង្ស័យ​២នាក់​ ជិះម៉ូតូ​ ១គ្រឿង​ មកសួរនាំ​ ជនរងគ្រោះបន្តថា​ ៖​ ភ្លាមនោះ​ រូបគាត់បំរុងនឹងជិះម៉ូតូចេញទៅហេីយ​ តែត្រូវជនសង្ស័យទាញដៃចង្កូតម៉ូតូ​អោយដួល ហេីយមិត្តភក្តី​ ក៏នាំគ្នារត់ចែកជេីងគ្នាអស់ទៀត​ ធ្វេីអោយរូបគាត់ភ័យ​ពេក ក៏រត់គេចខ្លួនដែរ​ ចំណែកម៉ូតូក៏ត្រូវជនសង្ស័យយកទៅបាត់ស្រមោលដោយសុវត្ថិភាពតែម្តង​ ។

ក្រោយពេលកើតហេតុ​ភ្លាមៗ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ​ ដេីម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍​ ខណ:ពេលទៅដល់​ បែរជាសមត្ថកិច្ចប៉ុស្តិ៍​និយាយថា​ (​ បេីមិនប្រញ្ញាប់ទេចាំស្អែកម៉ោង៨ព្រឹក​ ចាំមកប្តឹង​ក៏បាន​ )​ ៕



អត្ថបទថ្មី