ស៊ន សៀវម៉ី ម្សិលមិញ !!ថ្ងៃនេះងាកមកមើលម្ចាស់ជ័យលាភីមេដៃមាស ខាន់ ជេសា និងមិត្តប្រុស ផ្អែមដូចស្ករវិញម្តង.

  • 2020-05-29 5:35:09 PM
  • ចំនួនមើល 428 ដង

អាមេរិក៖ ទទួលស្គាល់អំពីភាពល្បីល្បាញអំពីវីរកីឡាការិនីខាន់ ជេសា នៅលើឆាកអន្តរជាតិដែលមានវ័យក្មេងទើបតែ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានទេពកោសល្យខ្ពស់នៅក្នុងតំបន់អាសុី និងជាតំណាងជម្រើសជាតិឲ្យប្រទេសកម្ពុជាផងដែរ។

ជាការពិតកីឡាការិនីរូបនេះ ជាកូនកាត់ម៉ិកស៊ីកូ អាមេរិកនិង កម្ពុជារូបនេះសព្វថ្ងៃនេះ ក្រៅពីភាពជោគជ័យពីក្រោយអាជីបជាអត្តពលិក នាងក៏មានទំនាក់ស្នេហាជាមួយនឹងកីឡាករប្រុស សញ្ជាតិប្រេសុីលឈ្មោះ​ Johnatha Alves​ជាច្រើនឆ្នាំមកហើយ ដោយទំនាក់រវាងគូស្នេហ៍មួយគូនេះមានលក្ខណៈសុីជម្រៅ ដោយពួកគេតែងតែយកចិត្តទុកដាក់នឹង ការបារម្ភទៅវិញទៅមកតាមរយៈបណ្តាញសង្គមជារឿយៗ។

ដោយឡែកថ្មីៗនេះ ម្ចាស់មេដៃមាសនៅក្នុងព្រឹត្តិការណ៍កីឡាអាសុី ដែលតំណាងឲ្យប្រទេសកម្ពុជា រូបនេះ បានបង្ហាញភាពផ្អែមល្ហែម ស្អិតរមួតជាមួយមិត្តប្រុសនាងនៅលើឆ្នេរសមុទ្រ Newport នៅក្នុងរដ្ឋកាលីហ្វរញ៉ាយ៉ាងរំភើយតែម្តង ។ ក្រោយពីបានឃើញដូច្នេះ ធ្វើឲ្យអ្នកគាំទ្របានពោលពាក្យសរសើរអំពីសម្រស់ដ៏ស្រស់ស្អាតកីឡាការិនីរូបនេះនិង មិត្តប្រុសនាងជាខ្លាំង និងមួយចំនួនទៀតបានច្រណែននឹង ភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយគូនេះផងដែរ។

គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ២០១៩ ពានរង្វាន់សរុបដែល ខាន់ ជេសា ធ្លាប់ទទួលបានមានប្រមាណជា១៩ហើយ ដែលក្នុងនោះ មានពានរង្វាន់អាស៊ីចំនួនពីរផងដែរ ដែលនាងធ្លាប់ដណ្តើមជូនប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨និង ឆ្នាំ២០១៩៕

សូមចូលមើលរូបភាពខាងក្រោម៖

ខាន់ ជេសានិង Johnatha Alves

ខាន់ ជេសានិង Johnatha Alves

ខាន់ ជេសានិង Johnatha Alves

ខាន់ ជេសានិង ម្តាយ

ខាន់ ជេសាពេលឈ្មះមេដៃមាស សុីហ្គេមក្នុងឆ្នាំ២០១៨

ខាន់ ជេសាពេលឈ្មះមេដៃមាស សុីហ្គេមក្នុងឆ្នាំ២០១៨

ខាន់ ជេសាមកកំសាន្តក្នុងខេត្តសៀមរាប

ខាន់ ជេសាមកកំសាន្តក្នុងខេត្តសៀមរាប

ខាន់ ជេសាមកកំសាន្តក្នុងខេត្តសៀមរាប

ខាន់ ជេសាមកកំសាន្តក្នុងខេត្តសៀមរាប

ខាន់ ជេសាមកកំសាន្តក្នុងខេត្តសៀមរាប

ខាន់ ជេសានិង មិត្តប្រុសJohnatha Alves


អត្ថបទថ្មី