សម្ដេចតេជោ៖ រាជរដ្ឋាភិ​បា​លប្ដេជ្ញាសម្រេចឱ្យបាននូវការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា!!

  • 2019-11-01 12:19:26 AM
  • ចំនួនមើល 51 ដង

ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទីមួយនោះ សម្រាប់ប្រមុខរាជរដ្ឋាភិ​បា​ល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងពីការប្ដេជ្ញាសម្រេចឱ្យបាន នូវការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកប្រយោជន៍​ពីកា​លា​​នុវត្តភាពនៅក្នុងតំបន់ ការចាប់យកបច្ចេកវិទ្យា និងឱកាសថ្មីៗ ព្រមទាំងលើកកម្ពស់​ការ​ប្រ​កួ​​តប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ច ខ្ពស់​​ប្រក​ប​ដោយចីរភាព ។

ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃសុក្រ ៥កើត ខែ​កត្ដិក ឆ្នាំ​កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ នាយក​រដ្ឋ​​មន្ត្រីបានថ្លែងថា កម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ស្ដីពីការ​អ​ប់​រំ​ឆ្នាំ២០៣០ ឆ្ពោះទៅធានាគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងលើក កម្ពស់ការសិក្សា​ពេ​​ញមួយជីវិត សំដៅធានាធានានូវសិទ្ធិ សេរីភាព និងសុភមង្គលសម្រាប់ បុគ្គល គ្រួសារ និង​ស​​ង្គមជាតិ ។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពរទាំង​ឡា​​យ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និង មូលធនបញ្ញា ទាំង​អ្ន​ក​​សិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព សមត្ថភាព ស្របតាម និន្នាការរីកចម្រើន និង​ប​ទ​​​ដ្ឋាន​អប់រំនៅក្នុងតំបន់ និងពិភពលោក ។ សម្ដេចតេជោបានរម្លឹកថា ក្នុងរយៈពេល ២ទស​វ​ត្ស​​រ៍ចុ​ងក្រោយនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញនៅ ចុងឆ្នាំ១៩៩៨ តាមរយៈ​កា​រ​អនុវ​ត្តនយោបាយ «ឈ្នះ-ឈ្នះ» កម្ពុជា សម្រេចបាននូវការអភិវឌ្ឍ លើ​គ្រប់វិស័យគួរជាទី​មោទ​នៈ​ ។ សម្ដេចតេជោបានលើកឡើងថា បច្ចុប្បន្នសុខសន្តិភាពបាន​គ្របដណ្ដប់ពេញផ្ទៃប្រទេស កម្ពុជាមានហេរដ្ឋារចនា​ស​ម្ព័​ន្ធ​​ផ្លូវ​ថ្ន​ល់​ស្ពានតភ្ជាប់គ្នាខ្វាត់ខ្វែង​គ្រប់ច្រកល្ហក ប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ មានម​ធ្យោ​​បាយធ្វើដំណើរគ្រប់​គ្រាន់ មានសិទ្ធិ សេរីភាពជួបជុំក្រុមគ្រួសារដើរលេង កម្សាន្តទាំ​ង​ក្នុ​ង និ​ង​ក្រៅប្រទេស ហើយ​បានចូលរួមប្រារព្ធគ្រប់ពិធីបុណ្យជាតិបានយ៉ាង​ទូលំទូលាយ​ជាមួ​យ​នឹ​ង​ភា​ពសប្បាយរីករាយ ជាមួយក្រុមគ្រួសារ និងញាតិមិត្ត ប្រកបដោយសុវត្ថិភាព និងភាព​សុ​​ខ​ដុ​ម​រមនាគ្រប់ជាតិ សាសន៍នៅទូទាំងប្រទេស ។ ពេលនេះ រាជរដ្ឋាភិបាល​បាននិងកំពុង​ខិត​ខំ​​ប្រឹង​ប្រែ​ងក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចបន្តទៀតដើម្បីឱ្យកម្ពុជាក្លាយ​ទៅជាប្រទេស​មាន​ប្រា​ក់​ចំ​ណូ​លមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅ​ឆ្នាំ​២០​៥​០ ​។ សម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ មាតាបិតា អ្នក​អា​ណា​ព្យាបាលសិស្ស និងសហគមន៍ ត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀននៅ​ដើមបវេសន​កា​ល ឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់​កូនចៅ​ឱ្យ​បា​នជាប្រចាំ ៕



អត្ថបទថ្មី