វីវរហើយ៖ Ronaldo នឹងដើរចេញពី Juventus បើសិនជាមិនអាចសម្រេចរឿងមួយនេះបាន
- 2019-11-21 3:19:49 PM
- ចំនួនមើល 382 ដង
វីវរហើយ៖ Ronaldo នឹងដើរចេញពី Juventus បើសិនជាមិនអាចសម្រេចរឿងមួយនេះបាន
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងស្វែងរកទ្រនំថ្មីបើសិនជា Juventus មិនអាចឈ្នះពានរង្វាន់ UEFA Champions League នៅរដូវកាលនេះ។
ក្រោយធ្លាប់ឈ្នះពានរង្វាន់ក្លិបអាជីពនៅអឺរ៉ុប Champions League ជាមួយ Manchester United និង Real Madrid កំពូលខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់សង្ឃឹមថានឹងអាចឈ្នះពានរង្វាន់មួយនេះជាមួយ និងក្លិបទីបីណាមួយ។
ជាមួយគ្នានេះ បើតាមប្រភពពីក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ Ronaldo អាចនឹងចាកចេញពីក្លិបមានមូលដ្ឋាននៅទីក្រុង Turin បើសិនជាមិនអាចឈ្នះពានរង្វាន់UEFA Champions League នៅរដូវកាលនេះបាន។
គួរបញ្ជាក់ផងដែរថា កុងត្រារវាងក្លិបជើងឯកអ៊ីតាលី Juventus និងកីឡាករ Cristiano Ronaldo នៅមានសុពលភាពពីរឆ្នាំកន្លះទៀត៕