វិធីធ្វើ សម្លត្រីអាំងម្ជូរស្លឹកល្ងៀងជាមួយផ្សិត

  • 2020-01-12 12:09:49 AM
  • ចំនួនមើល 55 ដង

*គ្រឿងផ្សំមាន:
-អំបិល
-ប៊ីចេង
-ស្ករក្រហម
-ប្រហុក
-រំដេង
-ខ្ទឹមស
-ស្លឹកល្ងៀង
-ត្រីអាំង
-ផ្សិត

Image may contain: food

*របៀបធ្វើ:
-បេះស្លឹកល្ងៀង និងផ្សិតលាងទឹកអោយស្អាត
-រំដេងហាន់ជាបន្ទះស្តើងៗ
-ខ្ទឹមសដំអោយបែកសម្បក
-ប្រហុកលាងសំអាតអោយស្អាត
-បេះត្រីកុំអោយជាប់ឆ្អឹង
-ដាក់ដាំទឹកអោយល្មមនឹងបរិមាណ សាច់ ​& បន្លែ​ ទឹកពុះ ជ្រុំប្រហុក​​​ រួចដាក់សាច់ត្រីចូល បង់អំបិល ​ប៊ីចេង​ ស្ករអោយល្មមនឹងបរមាណសម្លដាក់រំដេង ខ្ទឹមសចូលដើម្បីញាំងខ្លិនសម្លរអោយឈ្ងុយកាត់ខ្លិនឆ្អាប​ លុះទឹកពុះជាថ្មីបង់ស្លឹកល្ងៀង និងផ្សិតចូលអោយឆ្អិនក្នុងទឹកពុះសឹមភ្លក់រស់ជាតិសមល្មម ដាក់ចុះជាការស្រេច​។

Image may contain: food
Image may contain: food


អត្ថបទថ្មី