វិធីធ្វើ ឆ្អឹងជំនីបំពងកាពិ

  • 2019-12-27 11:28:36 AM
  • ចំនួនមើល 367 ដង

គ្រឿងផ្សំ៖

  • ឆ្អឹងជំនីជ្រូក ( កាត់ជាដុំល្មម )
  • កាពិ
  • គ្រឿងបុក ( គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ស្លឹកក្រូចសើច )
  • ម្ទេសក្រៀម យកទៅត្រាំទឹក រួចចញ្ច្រាំអោយម៉ត់
  • ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល
  • ស្លឹកក្រូចសើច កុំហាន់ ( ទុកជាសន្លឹក )

វិធីធ្វើ៖

  • យកឆ្អឹងជំនី មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច រួចយកទៅបំពងអោយឆ្អឹន នឹង ឡើងក្រហម ហើយដួសទុកមួយអន្លើរ
  • ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលបំពងអោយឈ្ងុយបន្តិច ហើយដាក់ម្ទេសចិញ្ច្រាំ កាពិ
    និង គ្រឿងបុកចូល កូរអោយរលាយចូលគ្នាអស់ បន្ទាប់មកដាក់ ស្ករត្នោត ទឹកត្រី ម្សៅស៊ុប អំបិល និងទឹកបន្តិច រំងាស់អោយឈ្ងុយ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
  • បន្ទាប់មកដាក់ឆ្អឹងជ្រូក ដែលបំពងហើយចូល កូរអោយសព្វចូលជាតិជាមួយគ្រឿង ទុកមួយសន្ទុះ ទើបដាក់ស្លឹកក្រូចសើចចូល ដើម្បីបន្ថែមអោយមានក្លិនឈ្ងុយ រួចជាការស្រេច ។
    ** ដាក់កាពិតែបន្តិចបានហើយ


អត្ថបទថ្មី