លំអិត៖ សម្រាប់អ្នកចង់ទៅធ្វើបណ្ណ័បើកបរម៉ូតូ

  • 2020-05-01 10:49:12 AM
  • ចំនួនមើល 1389 ដង

1- ត្រូវទៅធ្វើបណ្ណ័បើកបរនៅក្រសួងសាធារណៈការនិងដឹកជញ្ជូន ( សម្រាប់អ្នកនៅភ្នំពេញធ្វើនៅទីលានប្រលងបើកបរ នៅផ្លូវជាសុផារ៉ា អាច Search ក្នុង Google Maps ទីលានប្រឡងបើកបរ )
2- ឯកសារត្រូវមាន អត្តសញ្ញាណប័ណ្ណកូពីមួយសន្លឹក រូបថតផ្ទៃខាងក្រោយពណ៌ស 4× 6 ពីរសន្លឹក
3- តម្លៃសេវ៉ាទាំងអស់ពេលដាក់ពាក្យ ៤១០០០៛
4- ដំណើរការនៃការដាក់ ដំបូងចូលបន្ទប់ពិនិត្យសុខភាព ១០០០០៛ ចេញមកត្រូវទៅយកពាក្យមួយទៀតដើម្បីបំពេញខ្លួនឯង បន្ទាប់មកដាក់អោយគេវិញកន្លែងដែលយើងទទូលពាក្យ រួចរង់ចាំគេហៅឈ្មោះយកពាក្យទៅបងលុយអស់ ៣១០០០៛ ហើយយកពាក្យទៅដាក់ចុងក្រោយគេនឹងប្រាប់យើងថ្ងៃដែលត្រូវទៅប្រឡង (យកកាវបិតរូបថតនិងប៊ិចទៅផងស្រួល) ។ ចប់🙏
៥- ការប្រឡងមានពីរដំណាក់កាល ១.(ប្រឡងទ្រឹស្តីតាមកុំព្យូទ័រ មាន35សំនួរ ត្រូវចាប់ពី28ឡើងជាប់ហើយ) ២.(ប្រឡងអនុវត្តន៍បើកម៉ូតូ ស្រួលទេតែកុំប្រហែស ជាពិសេសពេលបើកចូលទីលានបានបីម៉ែត នឹងមានស្លាក Stop ចឹងត្រូវឈប់ដោយដាក់ជើងឆ្វេងដល់ដី)។

No photo description available.
Image may contain: 3 people, outdoor
Image may contain: 1 person, standing and outdoor
Image may contain: one or more people, people standing and outdoor


អត្ថបទថ្មី