លោក Thomas Tuchel ទទួលការទាក់ទងទៅដឹកនាំនៅ Bayern Munich

  • 2019-11-06 11:42:18 PM
  • ចំនួនមើល 63 ដង


ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

លោក Thomas Tuchel គ្រូបង្វឹកក្រុម Paris Paris-Germain ត្រូវបានទាក់ទងដោយក្លិប Bayern Munich ជុំវិញតួនាទីអ្នកចាត់ការទូទៅទំនេរនៅកីឡដ្ឋាន Allianz Arena នេះបើយោងតាមការចុះផ្សាយរបស់ Sky នៅប្រទេសអាល្លឺម៉ង់។

ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងអំពីភាពអាចរកបានរបស់គាត់ទាំងនៅពេលនេះ និងរដូវក្តៅក្រោយ ប៉ុន្តែក្លិបបារាំងបាននិយាយថា Tuchel នឹងនៅ PSG សម្រាប់រយៈពេលនៅសល់នៃយុទ្ធនាការរដូវកាល ២០១៩/២០២០ ហើយការរំពឹងទុករបស់គាត់ដែលនឹងចាកចេញបន្ទាប់ពីរដូវកាលនេះនឹងពឹងផ្អែកលើទម្រង់លេងរបស់ពួកគេ។

Bayern កំពុងស្វែងរកអ្នកជំនួសលោក Niko Kovac ដែលបានចាកចេញជាមួយ Bayern ស្ថិតនៅលេខបួនក្នុងក្របខ័ណ្ឌ Bundesliga ដោយទើបតែត្រូវបានបំបាក់ដោយ Eintracht Frankfurt ៥ទល់១។

លោក Tuchel ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅ Parc des Princes ក្នុងឆ្នាំ ២០១៨ បានដឹកនាំ PSG អោយឈ្នះពាន Ligue 1 កាលពីរដូវកាលមុន និងបានឈ្នះជើងឯកបារាំង Super Cup ចំនួន ២ ដងក្នុងកំឡុងពេលដែលលោកទទួលបន្ទុក។ ខណៈគាត់នៅជាប់កុងត្រានៅក្លិបបារាំងរហូតដល់ឆ្នាំ ២០២១។

លោក Erik ten Hag គ្រូបង្វឹកក្លិប Ajax ត្រូវបានគេកំណត់ថាជាគោលដៅមួយផ្សេងទៀតសម្រាប់តួនាទី ប៉ុន្តែបាននិយាយកាលពីថ្ងៃច័ន្ទថាលោកនឹងមិនចាកចេញពីម្ចាស់ជើងឯក Eredivisie មុនពេលបញ្ចប់រដូវកាលនេះឡើយ។

ទន្ទឹមនឹងនេះអតីតខ្សែបម្រើក្រុម Bayern លោក Bastian Schweinsteiger ជឿជាក់ថាលោក Jose Mourinho នឹងត្រូវបានល្បួងដោយកន្លែងទំនេរនៅឯក្លឹបអាឡឺម៉ង់៕



អត្ថបទថ្មី