លោក Ole បែរជាសរសើរកីឡាករម្នាក់នេះទៅវិញ ទាំងដែលយប់មិញ Bruno និង Shaw ជាអ្នករកគ្រាប់បាន !!

  • 2021-03-08 1:47:18 PM
  • ចំនួនមើល 70 ដង

អង់គ្លេស៖ លោកគ្រូបង្វឹក Ole Gunnar Solskjaer បានថ្លែងកោតសរសើរខ្សែប្រយុទ្ធ Anthony Martial ដែលបានត្រឡប់មកលេងយ៉ាងល្អគួរឲ្យកត់សម្គាល់ក្នុងការប្រកួត Derby រវាង Manchester City និង Manchester United កាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃច័ន្ទនេះ។

ក្នុងការប្រកួតនេះដែរ Manchester United បានយកឈ្នះ Manchester City ២ ទល់នឹង ០ដោយ Bruno Fernandes ស៊ុតបាល់ប៉េណាល់ទីបានសម្រេចក្រោយការប្រកួតចាប់ផ្ដើមទើបតែបាន២នាទី តាមមកដោយខ្សែការពារ Luke Shaw ស៊ុតមួយគ្រាប់នៅនាទីទី៥០។

ការប្រកួតរវាង Manchester United និង Manchester City 

ខ្សែបម្រើ Bruno Fernandes និង Luke Shaw

មួយរយៈចុងក្រោយនេះ Martial ដូចជារាងធ្លាក់ជើងបន្តិចប៉ុន្តែពេលឃើញថាគេធ្វើបានល្អជាងការប្រកួតមុនៗ លោកគ្រូបង្វឹក Solskjaer បានកោតសរសើរគេនិងសង្ឃឹមថា Martial នឹងវិលត្រឡប់មករក្សាទម្រង់លេងល្អដូចកាលពីមុន។

  ខ្សែប្រយុទ្ធ Anthony Martial

លោកគ្រូបានថ្លែងប្រាប់ Sky Sport ថា៖ខ្ញុំគិតថា Anthony ពិតជាធ្វើបានល្អណាស់ថ្ងៃនេះ គេមើលទៅដូចជា Anthony កាលពីមុន។ មុនដំបូងពេលហ្វឹកហាត់កម្ដៅសាច់ដុំត្រៀមប្រកួត ខ្ញុំមិនទាន់ច្បាស់ទេថានឹងដាក់គេឲ្យចូលលេងឬក៏អត់ តែពេលនេះគេពិតជាអស្ចារ្យណាស់ដូច Luke ដែរ។


លោកគ្រូបង្វឹក Ole Gunnar Solskjaer 

ដោយឡែក ពេលអ្នកកាសែតសួរថាហេតុអ្វីបានជា Anthony Martial លេងមិនសូវបានល្អដូចការរំពឹងទុកក្នុងការប្រកួតភាគច្រើនរបស់ Man UTD លោកគ្រូបានផ្ដល់ហេតុផលថា៖វាជាបាល់ទាត់ មិនមែនឬ? ថ្ងៃនេះគេបានស្វែងរកខ្លួនឯងឃើញវិញហើយ គេពិតជាទប់បាល់បានល្អណាស់។លោកគ្រូបង្វឹក Ole Gunnar Solskjaer 

គួរបញ្ជាក់ផងដែរថា ជ័យជម្នះរបស់ Manchester United លើ Manchester City នេះបានធ្វើឲ្យ Man UTD បញ្ឈប់កំណត់ត្រាមិនដែលចាញ់២១ប្រកួតជាប់ៗគ្នារបស់ Man City បានសម្រេចហើយពេលនេះក្រុមមាន៥៤ ពិន្ទុក្នុងដៃ ចាញ់ Man City ចំនួន១២ពិន្ទុ៕



អត្ថបទថ្មី