លោក Lampard ប្រាប់​ឈ្មោះ​​កីឡាករ​ដែលរ៉ាប់រ៉ង​បាល់ប៉េណាំងទី ក្រោយ Ross Barkley ស៊ុតមិនចូល

  • 2019-09-18 10:42:27 PM
  • ចំនួនមើល 145 ដង


ចុះឈ្មោះជាមួយAFBCASHឥឡូវនេះនិងទទួលបាន120$ភ្លាមៗ

afbcash

នៅពេល​បាន​ត្រលប់​មក​កាន់ UEFA Champions League វិញ នារដូវកាលថ្មីនេះ Chelsea ក៏បានជួប​បរាជ័យ ប្រកួត​ចាញ់ Valencia ដោយលទ្ធផល ០ទល់នឹង១ ក្នុងការប្រកួត​ជាលើកដំបូងរបស់ខ្លួន។ ប្រសិនបើ Ross Barkley អាចស៊ុតបាល់ប៉េណាំងទីចូល ប្រហែលជា Chelsea អាចទទួលបាន ១ពិន្ទុ ប៉ុន្តែនេះ គឺ ០ពិន្ទុតែម្តង។

Ross Barkley missed a late penalty

តែទោះបីជាជួប​នឹងបញ្ហា​នេះ ក៏លោក Lampard ដែលមានសញ្ជាតិអង់គ្លេសដូច Barkley មិន​បញ្ចេញ​ពាក្យ​សម្តី​បន្ទោស​កូនក្រុម​របស់ខ្លួន​ឡើង គ្រាន់តែសោកស្តាយ​បន្តិចប៉ុណ្ណោះ។ លោក Lampard បាននិយាយថា៖ «Ross គឺជាអ្នក​ទទួល​ខុសត្រូ​វលើការស៊ុតបាល់ប៉េណាំងទី គឺយើងបាន​រៀបចំកាលពីពេល​មុន​បើក​រដូវកាល។ Jorginho ក៏​ជាអ្នក​ទទួល​ខុសត្រូវលើ​បាល់​ប៉េណាំង ឬ ក៏ Willian ដែរ ប៉ុន្តែពេល Ross ចូល​មក​មុន គឺគេ​ហើយ​ត្រូវតែស៊ុត»។

តាម​សម្តីរបស់លោក Lampard បែបនេះ ប្រហែលជាលើកក្រោយ Jorginho គឺជាអ្នក​ទទួល​ភារៈស៊ុតបាល់ប៉េណាំងទីទៀតហើយ។ គួរជម្រាបជូនថា Chelsea នៅដើម​រដូវកាល​ថ្មីនេះ មាន​លទ្ធផល​ឡើងចុះមិនទៀងទាត់​នោះទេ ប៉ុន្តែយ៉ាងណាក៏ដោយ លោក Lampard នៅតែបង្ហាញ​ជំនឿចិត្តលើ​ក្រុម​របស់លោក ដែល​មាន​លាយ​ឡំរវាងកីឡាករ​ជើងចាស់ និងកីឡាករក្មេងៗ៕



អត្ថបទថ្មី