លេច​ឈ្មោះ​ប៉ាតង់​ថ្មី ឲ្យ​តម្រុយ​មុខងារ​ពិសេស​ត្រៀម​មក​ជាមួយ Galaxy S11

  • 2019-12-03 2:17:09 AM
  • ចំនួនមើល 276 ដង

នៅ​សល់​រយៈ​ពេល​ប្រមាណ ៣ ខែ​ទៀត​ក្រុមហ៊ុន Samsung នឹង​ធ្វើ​ការ​ប្រកាស​នូវ​ស្មាតហ្វូន Galaxy S សេរ៊ី​ឆ្នាំ ២០២០ ឬ Galaxy S11។ ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​លេច​ចេញ​ប៉ាតង់​មួយ​ដែល​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ឈ្មោះ​នៅ​ការិយាល័យ EUIPO។

នោះ​គឺ Bright Night Sensor ដែល​ធ្វើ​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​កាល​ពី​ថ្ងៃ​ទី ២៨ ​វិច្ឆិកា​កន្លង​ទៅ ដែល​គេ​ជឿ​ថា​វា​ជា Sensor កាមេរ៉ា​ថ្មី ​ត្រៀម​បំពាក់​លើ Galaxy S11 និង​ថេបប្លែត​ជំនាន់​ក្រោយៗ។ ផ្តោត​សំខាន់​លើ​ការ​ផ្តិត​យក​រូបភាព​និង​វីដេអូ​នៅ​ពេល​យប់​ឬ​ទីតាំង​ដែល​ខ្សោយ​ពន្លឺ ហើយ​ S11 ក៏​នឹង​ក្លាយ​ជា​ម៉ូឌែល​ដំបូង​ដែល​ទទួល​បាន​បច្ចេកវិទ្យា​ថ្មី​នេះ។

ដោយ​ផ្អែក​តាម​ដំណឹង​នេះ យើង​អាច​សន្មត​បាន​ថា​ Samsung ទំនង​ជា​ដុតដៃដុតជើង​អភិវឌ្ឍ​ខ្លាំង​ទៅ​លើ​ផ្នែក​កាមេរ៉ា​សម្រាប់​ស្មាតហ្វូន​ឆ្នាំ​ក្រោយ ស្រប​ពេល​ព័ត៌មាន​ល្ហិចល្ហៀង​កន្លង​មក​ក៏​បង្ហើប​ត្រួសៗ​ខ្លះ​ដែរ ទាក់ទិន​នឹង​កាមេរ៉ា​ទំហំ 108MP ការ​ប្រើប្រាស់ Optical Zoom កម្រិត 5x និង​ការ​ថត​វីដេអូ​ដល់​កម្រិត 8K ជា​ដើម៕​

Related image

ប្រភព៖ techmoblog



អត្ថបទថ្មី