រៀបការរួចភ្លាម កូនក្រមុំដាច់ខាតកុំធ្វើរឿងទាំងនេះព្រោះអាចនាំបញ្ហាមិនចេះចប់

  • 2019-12-26 7:41:00 PM
  • ចំនួនមើល 461 ដង

ដាក់ប្រាក់ចាក់បាល់ ជាមួយ AFBCASH ដាក់ 10$បាន​ 22$ លំអិត៖ www.afbcash. com Tel: 089 752 818

afbcash

ក្រោយពេលរៀបការរួច តាមទំបៀមបុរាណមក បានហាមឃាត់កូនក្រមុំមិនអោយធ្វើរឿងរ៉ាំវមួយចំនួន ដើម្បីចៀសវាងជួបបញ្ហា ឬឧបទ្រពចង្រៃ។នេះបើតាមការបញ្ជាក់ពីលោកតា ចក់ ឡាង ជាអាចារ្យក្នុងពិធីបង្គលការ ដោយសំអាងលើឯកសារពីបុរាណមក។

លោកតា ចង់ ឡាង​​ បាននិយាយថា តាមទំនៀមពីបុរាណព្រេងព្រឹទ្ធរបស់ដូនតាខ្មែរ ថ្ងៃរៀបមង្គលការរួច កូនក្រមុំហាមនិយាយផ្តេសផ្តាសប៉ៈពាល់ប្រលឹងដូនតា។

ហាមចេញពីផ្ទៈទោះជិតឬឆ្ងាយ មិនថាទៅមានគ្នាឬពីរនាក់ប្តីប្រពន្ធក៏ដោយ គឺហាមចេញពីរបងផ្ទៈរយៈពេលបីថ្ងៃ។ហាមមានចិត្តហ្មងសៅក្នុងខ្លួន កុំគិតរឿងមិនល្អ គឺត្រូវធ្វើចិត្តអោយជ្រៈស្រឡៈ។កុំនិយាយពាក្យប្រមាថកាព្យទាន មិនថាចំពោះបុគល្គណាឡើយ។

បើមិនដូច្នោះទេ​ នឹងមានរឿងមិនល្អកើតឡើងដែលនឹកស្មានមិនដល់ ឬនាំឧបទ្រពចង្រៃតាមយាយីមិនចេះចប់។ក្រោយថ្ងៃមង្គលការហើយបីថ្ងៃ ជាទំនៀមទំលាប់គេតែងរៀបចំពិធីសែនព្រេននៅផ្ទៈខាងប្រុស ដើម្បីដូនតាទាំងសងខាងទទួលដឹងលឺមានសមាជិកថ្មីម្នាក់ទៀតហើយ ទើបមានសេចក្តីសុខចម្រើន។

លោកអាចារ្យ ចក់​ ឡាង បានលើកឡើងទៀតថា កូមក្រមុំយំនៅពេលរៀបមង្គលការក៏ជារឿអគួរចៀសវាងដែរ ព្រោះអាចនាំឲកើតមានរឿអសៅហ្មងក្រោយពេលចប់ពិធី។កូនក្រមុំភាគច្រើនអាចស្រណោះខ្លួនពេករហូតយំពេលរៀបការ ជារឿងធម្មតា ប៉ូន្តែបើអាចទ្រាំបានត្រូវតែទ្រាំ ដើម្បីអោយបានជួបសេរីសួរស្តីរ។

ម្លោះហើយបានជាពេលល្ងាចថ្ងៃចូលរោង គេតែងធ្វើពិធីក្រុងពាលី សូត្រមន្តសុំសេចក្តីសុខ សួរស្តីរ គ្រូតូច គ្រូធំ ជិដូនជីតា ដែលចែកឋានទៅហើយនោះ អោយបានដឹងឮ ថាកូនចៅមានគូស្រករហើយ។ប៉ុន្តែប្រសិនបើពេលសូត្រមន្តស្រាប់តែកូនក្រមុំយំ តាមទំនៀមពីបុរាណ គេអោយយកក្រមួន ទឹកអប់ ប្រេងកូឡា ដែលសូត្រស្តោះផ្លុំហើយយកមកលាបអោយកូនក្រមុំ។



អត្ថបទថ្មី