របៀបប្រើទឹកឃ្មុំ ដើម្បីបង្ការ និងព្យាបាលជំងឺហឺត

  • 2018-08-17 5:00:43 AM
  • ចំនួនមើល 485 ដង

*.ទឹកឃ្មុំ និងទឹកក្រូចពណ៌លឿង
រូបមន្តមួយនេះពិតជាសមស្របបំផុតសម្រាប់កុមារ ដែលក្អកហឺត។ បន្ថែមទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្រូចពណ៌លឿងមួយពែង ហើយកូរឲ្យរលាយចូលគ្នា ទើបទទួលទានទាំងអស់។ ក្នុងមួយថ្ងៃអ្នកត្រូវទទួលទានពីរដងរហូតទាល់តែអាការក្អក និងជំងឺហឺតចុះខ្សោយ។

*.ទឹកឃ្មុំ ខ្ទឹមបារាំង និងម្រេចខ្មៅ
វិធីសាស្ត្រមួយនេះអាចកាត់បន្ថយបញ្ហាផ្លូវដង្ហើមដោយសារតែក្អក និងមិនស្រួលក្នុងដើមទ្រូង។ បន្ថែមទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ទឹកខ្ទឹមបារាំងកន្លះពែង និងម្រេចខ្មៅបន្តិច។ ទទួលទានមួយថ្ងៃម្តង ជំងឺហឺត នឹងឆាប់ធូរស្បើយឡើងវិញ។

*.ទឹកឃ្មុំ និងក្រូចឆ្មារ
វីតាមីន C នៅក្នុងក្រូចឆ្មារ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកសារធាតុអង់ទីអុកស៊ីដង់ ដែលអាចជួយសម្លាប់បាក់តេរីប្រកបដោយប្រសិទ្ធភាព។ ចំណែកឯ ទឹកឃ្មុំ អាចជួយសម្រួលដល់ការរលាកនៃរាងកាយ ដើម្បីបំបាត់ជំងឺហឺត។

លាយទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មុំកន្លះស្លាបព្រាបាយ ចូលទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ។ ទទួលទានមួយថ្ងៃមួយដងរយ:ពេលមួយខែ ជំងឺហឺត នឹងឆាប់ធូរស្រាល៕Image result for ទឹកឃ្មុំ



អត្ថបទថ្មី