របៀបធ្វើ បុកកន្ទុយហេះ

  • 2019-05-18 2:05:14 PM
  • ចំនួនមើល 646 ដង

គ្រឿងបុក៖

កន្ទុយហេស ចង់ចេះធ្វើទេ ងាយស្រួលណាស់ ÷
– ត្រីឆ្អើ (៤ចង្កាក់)
– ស្ករត្នោត (១ស្លាបព្រាបាយ)
– ប្រហុកគ្មានជាតិគីមី – ធម្មជាតិ (៧ចង្វារ)
– ម្ទេសក្រហម (៥០គ្រាប់) បើមិនចេះហិរ ដាក់តាមយើងញ៉ាំបាន
– ស្លឹកក្រូចសើច (២០សន្លឹក)
– ខ្ទឹម (៣ដុំ)
– រំដេង (១ដុំ)
– ម្សៅស៊ុប ជំនួសប៊ីចេង (១ស្លាបព្រាកាហ្វេកន្លះ)

Image may contain: food

របៀបធ្វើ :

បុកត្រីឆ្អើអោយម៉ត់ ទុកមួយឡែក
– ចិញ្ច្រាំប្រហុកអោយម៉ត់ រួចឆាជាមួយប្រេង អោយហួតទឹក 
– ម្ទេស ស្លឹកក្រូចសើច បំពងអោយស្រគាំ
– បកខ្ទឹមសរតិចៗកុំអោយអស់សំបង រួចបុកជាមួយម្ទេស ដែលបំពងរួច បុកម៉ត់ហើយ ដាក់ត្រីឆ្អើ ដែលបុករួច ចូលក្នុងត្បាល់ បុកប្រហុកឆា អំពិលទាំងគ្រាប់ បន្ទាប់មកទៀតដាក់គ្រឿង ស្ករត្នោត រំដេងហាន់អោយល្អិត និង ម្សៅស៊ុប១ស្លាបព្រាកាហ្វេកន្លះ ជាចុងក្រោយ បំពងស្លឹកក្រូចសើចស្រគាំ ដាក់ចូលជាមួយគ្នា រួចជាស្រេច ។

Image may contain: food
Image may contain: food
Image may contain: food


អត្ថបទថ្មី