របៀបធ្វើ តៅហ៊ូចៀនទឹកអំពិលទុំ

  • 2018-12-04 5:47:00 AM
  • ចំនួនមើល 640 ដង

*គ្រឿងផ្សំ៖

– តៅហ៊ូ 4ខាំ (ហាន់ជាបន្ទះធំៗ)
– ខ្ទឹមក្រហមចញ្រ្ចាំ 10ក្រាម
– ខ្ទឹមសចញ្រ្ចាំ 10ក្រាម
– ម្ទេសចញ្រ្ចាំ 10ក្រាម
– ទឹកត្រី 50មីលីលីត្រ
– ទឹកអំពិលទុំ 50មីលីលីត្រ
– ស្ករ 50ក្រាម
– ទឹកម្ទេស 30ក្រាម
– ស្លឹកខ្ទឹម 10ក្រាម (ហាន់ល្អិតៗ)
– ល្ងស 5ក្រាម
– ប្រេងឆា

Image may contain: food

*របៀបធ្វើ៖

– ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមក្រហម ខ្ទឹមស និងម្ទេសចូលឆាអោយប្រែពណ៌ សឹមដាក់ទឹកត្រីចូលទុកអោយពុះ បន្ទាប់មកដាក់ទឹកអំពិលទុំ ស្ករ និងទឹកម្ទេសចូលឆាអោយសព្វ ទុកអោយពុះនឹងដាច់ទឹកបន្ទិច។
– ដាំប្រេងឆាអោយក្តៅ ដាក់តៅហ៊ូចៀនអោយឆ្អឹននឹងក្រហមល្អ រួចស្រង់ចេញ ដាក់ក្នុងចានចម្រាប់ទទួលទាន រួចស្រោចទឹកត្រីពីលើ រោយល្ង និងស្លឹកខ្ទឹមពីលើជាការស្រេច៕



អត្ថបទថ្មី