របៀបធ្វើសាច់គោអាំងទឹកប្រហុក

  • 2020-02-02 1:11:46 PM
  • ចំនួនមើល 598 ដង

គ្រឿងផ្សំ

  • សាច់គោជាប់ខ្លាញ់ ១ គីឡូក្រាម ហាន់ជាបន្ទះៗល្មម
  • ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ)
  • គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ
  • ខ្ទឹមស ៥ កំពឹស
  • ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ
  • ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់
  • ខ្ទឹមក្រហម ៣ មើមចិតតូចៗ
  • ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ
  • ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ
  • រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ
  • ទឹកឆ្អិន កន្លះចានចង្កឹះ
  • ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត
  • ជីស្លឹកវែង ឬជីរនា ត្រប់ស្រួយ ត្រយូងចេក …….

វិធីធ្វើ

  • ធ្វើទឹកប្រហុក៖ អ្នកត្រូវយកចានគោមធំមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច, ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក, រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ស្លឹកក្រូចសើច និងទឹកឆ្អិន កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរប្រៃ)។
  • រៀបបន្លែដាក់ចាន ទុកមួយឡែក
  • យកសាច់ ហាន់ជាបន្ទះៗល្មមរួច ប្រលាក់ដាក់ស្ករតិចអំបិលតិចប្រេងខ្យងតិចគោនឹងដាក់ប៊ឺរបន្តិចដាក់អាំង ពេលដែលសាច់គោឆ្អិនហើយ យកសាច់គោនោះមកហាន់ជាចំណិតៗ (អ្នកអាចអាំងសាច់គោកុំឲ្យឆ្អិនពេក គឺនៅជាប់ឈាមតិចៗក៏បានដែរ)។
  • បន្ទាប់មកអ្នកអាចយកសាច់គោ ដែលបានហាន់រួចរៀប ដាក់ក្នុងចាន ហើយដួសទឹកប្រហុកជាការស្រេចញាំផ្ទាប់នឹងបន្លែរឹងតែឆ្ងាញ់៕


អត្ថបទថ្មី