រន្ធត់ចិត្ត! តារាប្រុសថៃ​ល្បីឈ្មោះ Hem ស្លាប់បាត់បង់​ជីវិតហើយ ដោយ​មូលហេតុ​ចងកសម្លាប់ខ្លួន

  • 2019-09-26 11:58:42 PM
  • ចំនួនមើល 195 ដង

អាចហៅថាជាព័ត៌មានដ៏ក្ដៅគគុកមួយ​របស់ប្រទេសថៃ ពិសេសនៅ​ក្នុងសង្គមសិល្បៈ ហើយពេលនេះមិនថាក្នុងបណ្ដាញសង្គម Instagram ឬ Twitter មាន​ហ្វេនក៏ដូចជា​អ្នកសិល្បៈជាច្រើនបានកំពុងតែនាំគ្នាសំដែងនូវទុក្ខសោក ការសោកស្ដាយយ៉ាងខ្លាំង ចំពោះ​តារា​ប្រុស​ថៃល្បីឈ្មោះ​មួយរូបលោក Hem Phoomphadit ដែលបានស្លាប់បាត់បង់ជីវិតហើយ នៅថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ​២០១៩ នេះ នៅ​ចំណុចខុនដូរស្នាក់នៅ​ផ្ទាល់របស់លោក។

បើតាមប្រភពពីសាពត៏មានថៃបានឲ្យដឹងថា ការស្លាប់របស់ Hem គឺជាការចងកសម្លាប់ខ្លួន ប៉ុន្តែមកពីមូលហេតុអ្វីបានជាបណ្ដាល​ឲ្យ​លោកគិតខ្លីបែបនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេ ពេលនេះក្រុម​ប៉ូលីសកំពុងតែដុតដៃដុតជើងធ្វើការស៊ើបអង្កេត។

គួរបញ្ជាក់ថា មុនមានហេតុការណ៏ចងកសម្លាប់ខ្លួននេះកើតឡើងមួយថ្ងៃ គេប្រទះឃើញក្នុង Instagra m របស់ Hem បានផុសនូវ​រឿង​​រ៉ាវ​កើត​ទុក្ខនៅ​ក្នុងចិត្តជាច្រើន ប៉ុន្តែមិននឹកស្មានថា រំលងបានតែមួយថ្ងៃ Hem បានចាកចោលគ្រប់គ្នា​លឿនបែបនេះសោះ។ យ៉ាង​ណាមិញ មានហ្វេន​ជាច្រើនក៏ដូចជា Poraman សូមចូលរួមសោកស្ដាយចំពោះការស្លាប់របស់តារាប្រុស Hem ផងដែរ។ ចំពោះ​រឿងរ៉ាវ​លំអិត​បន្តទៀត​យ៉ាងណា យើងនឹងជម្រាបជូនប្រិយមិត្ត​នៅពេលក្រោយបន្តទៀត៕



អត្ថបទថ្មី