យានអវកាសតូចLightSail 2 ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យជោគជ័យនៅទីអវកាសរបស់ផែនដីហើយ!

  • 2019-10-30 12:33:20 AM
  • ចំនួនមើល 42 ដង

យានអវកាសតូចមួយដែលប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរការដោយផ្អែកលើប្រភពថាមពលពន្លឺព្រះអាទិត្យ (Solar Sail) កាលពីប៉ុន្មានខែមុន បានសម្រេចជោគជ័យក្នុងការធ្វើតេស្តនៅទីគន្លងអវកាសរបស់ផែនដីហើយ ។

កំឡុងការធ្វើតេស្តបច្ចេកវិទ្យានោះ យានអវកាសខាងលើបានផ្លាស់ប្តូរទិសដៅធ្វើដំណើររបស់វា ដោយប្រើថាមពលសន្ទុះរុញច្រានពីពន្លឺព្រះអាទិត្យសុទ្ធសាធ ។ យានអវកាសនេះមានឈ្មោះថា LightSail ទី២ ខណៈជោគជ័យរបស់វា ត្រូវគេមើលឃើញថា គឺជាជំហានដំបូងតូចមួយ ដើម្បីឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យាធ្វើដំណើរក្នុងទីអវកាសឲ្យកាន់តែទូលំទូលាយ ។

សូមបញ្ជាក់ថា យាន LightSail 2 មិនមែនជាយានអវកាសដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យា Solar Sail នេះឡើយ ខណៈយាន LightSail 1 ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៥ គឺគ្រាន់តែបានធ្វើតេស្តហោះហើរ និង បញ្ចេញក្តោងរបស់វាប៉ុណ្ណោះ ពោលគឺពុំមានការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្លាស់ប្តូរគន្លងធ្វើដំណើរឡើយ ។ យាន LightSail 2 នេះទៀតសោត ត្រូវបានអភិវឌ្ឍន៍ឡើងដោយប្រើប្រាស់មូលនិធិបានមកពីការបរិច្ចាគរបស់មនុស្សចំនួន៥ម៉ឺននាក់ ក្រោមកិច្ចផ្តួចផ្តើមនៃអង្គការ The Planetary Society ៕



អត្ថបទថ្មី