មិនមែនជាគ្រូបង្វឹក ប៉ុន្តែ Wenger ទទួលបានដំណែងខ្ពស់មួយជាមួយនឹង FIFA

  • 2019-11-14 12:52:12 PM
  • ចំនួនមើល 133 ដង

អតីតគ្រូបង្វឹករបស់កាំភ្លើងធំ Arsenal លោក Arsene Wenger បានត្រឡប់មកចូលរួមក្នុងវិស័យបាល់ទាត់វិញហើយ ដោយបានក្លាយជាប្រធានថ្មីផ្នែកអភិវឌ្ឍបាល់ទាត់ជាសកលរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក។

លោក Arsene Wenger

ការប្រកាសជាផ្លូវការអំពីដំណែងថ្មីរបស់បុរសញ្ជាតិបារាំងវ័យ ៧០រូបនេះ បានបញ្ចប់នូវព័ត៌មានលេចឭមកថាលោកអាចនឹងត្រឡប់ទៅធ្វើការងារជាគ្រូបង្វឹកជាថ្មីម្ដងទៀតជាមួយក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich។

ក្រោយជួយឲ្យក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Arsenal ឈ្នះពាន Premier League ៣ដង, FA Cups ៧ដង ក្នុងរជ្ជកាលដែលលោកដឹកនាំ ២២ឆ្នាំ Wenger បានសម្រេចចែកផ្លូវគ្នាពីកាំភ្លើងធំកាលពីខែឧសភា ឆ្នាំ២០១៨។

ជុំវិញការទទួលការងារថ្មីនេះលោក Arsene Wenger បានលើកឡើងថា៖ ខ្ញុំបានទន្ទឹងរង់ចាំទទួលដំណែងដ៏សំខាន់មួយនេះ” ។

លោក Arsene Wenger

គួរឲ្យដឹងដែរថា ការងារថ្មីរបស់ Wenger នឹងជួយអភិវឌ្ឍទាំងបាល់ទាត់បុរស និងបាល់ទាត់ស្រ្តីនៅជុំវិញពិភពលោក ដោយ​ផ្ដោត​លើ​ការ​គ្រប់គ្រង​គណៈ​កម្មការ​បង្កើត​ច្បាប់​របស់​FIFA ដែល​មានឈ្មោះថា International Football Association Board ( IFBA)៕



អត្ថបទថ្មី