មានរឿងអី៖ បុគ្គលិកខ្មែរ នៅព្រលានយន្តហោះម្នាក់ ឧស្សាហ៍ឃើញសើចសប្បាយសោះ បែរជាសម្លាប់ខ្លួន ព្រោះតែ…

  • 2020-05-24 9:46:38 AM
  • ចំនួនមើល 232 ដង

ជារឿងហេតុដ៏រន្ធត់មួយ ដែលបានធ្វើឲ្យមហាជនជាច្រើន មានការស៊ែរតៗគ្នាជាច្រើន ចំពោះ យុវជនមួយរូប ដែលជាបុគ្គលិកនៅក្នុងព្រលានយន្តហោះ បានធ្វើអត្តឃាត ដោយចងក.សម្លាប់ខ្លួន ដោយសារតែ លោកកើតជំងឺ បាក់ទឹកចិត្ត។

នេះបើយោងតាម ម្ចាស់គណនីហ្វេសប៊ុកម្នាក់ដែលមានឈ្មោះថា Pu Smey បានបង្ហោះរូបភាព ព្រមទាំងសាររៀបរាប់ពីយុវជនរូបនោះថា៖ ជាដំបូង​ខ្ញុំសូមនិយាយពីហេតុផល​ដែលខ្ញុំយករូបគាត់មក post និងសូមអភ័យទោសពីគ្រួសារបស់ប្អូន​ ដែលកំពុងមានទុក្ខយ៉ាងក្រៀមក្រំ ដែលបានបង់កូនប្រុសម្នាក់។ ខ្ញុំបានឃើញមិត្តក្នុង fbក្នុងផ្ញើសាររំលែកទុក្ខគាត់ ខ្ញុំបានចូលមើល Profile គាត់គឺគ្រប់យ៉ាងធម្មតា តែ​ Bio គាត់ដាក់ថា “Stress”​ ប្រែមកថា ​”តានតឹង”​ និង​ Statusចុងក្រោយរបស់គាត់គឺ “Goodnight”​ ខ្ញុំគិតមិនថា មនុស្សម្នាក់ដែលមានស្នាមញញឹមបែបនេះ បែរជាគិតខ្លី ក្លាយជាជនរងគ្រោះ ដោយសារភាពតានដឹងក្នុងរឿងអ្វីមួយ ភ្លាមៗពេក ខ្ញុំមើលទៅមនុស្សជុំវិញខ្លួនគាត់ទទួលយកវាមិនបានទេ។ ដរាបណាទាន់មនុស្សម្នាក់នៅទ្រាំជាមួយភាពតានតឹង គួរផ្តល់ការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ផ្តល់ការយកចិត្តទុកដាក់ យោបល់​ គំនិត​ កុំអោយយឺតពេល។ ស្នាមញញឹមដែលបង្កប់ដោយភាពឈឺចាប់។

ភ្លាមៗនោះ មហាជនជាច្រើនបានចូលមករំលែកទុក្ខ ព្រមទាំងកើតក្ដីសោកស្ដាយចំពោះយុវជនរូបនេះ ដែលទទួលមរណភាពទាំងវ័យក្មេងដោយសារតែជំងឺបាក់ទឹកចិត្ត ហើយក៏សូមជូនពរឲ្យអ្នកដទៃទៀត ជៀសឆ្ងាយពីជំងឺមួយនេះ ព្រោះវាជាជំងឺដ៏កាចសាហាវមួយ ដែលអាចសម្លាប់មនុស្ស ដោយមិនដឹងខ្លួន៕

សូមទស្សនារូបភាពខាងក្រោម៖



អត្ថបទថ្មី