មកមើលមហាសេដ្ឋីលុយពាន់លានដុល្លារ ៥ រូបជិះរថយន្តសេរ៊ីទាបៗនឹងតម្លៃថោកបំផុត៖

  • 2019-10-19 2:14:30 AM
  • ចំនួនមើល 79 ដង

មហាសេដ្ឋីមួយចំនួនបើទោះបីជាមានលុយរាប់ពាន់លានដុល្លាដែលចាយមិនអស់យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេហាក់មានការសន្សំសំចៃខ្ពស់ដោយបន្តជិះរថយន្តតម្លៃថោកៗត្រឹម ១ មុឺនទៅ ២ មុឺនដុល្លារប៉ុណ្ណោះ ។ ខណះខាងក្រោមនេះជាមហាសេដ្ឋីបច្ចេកវិទ្យាទាំង ៥ រូបនេះដែលជិះរថយន្តសេរ៊ីទាបៗនឹងតម្លៃថោកបំផុត៖

៥/ លោក Warren Buffett

នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ទម្លាប់ពុំដែលចំណាយលុយលើស ៣,១៧ ដុល្លារឡើយលើអាហារពេលព្រឹក ។ ទាំងការរស់នៅក៏មិនខុសគ្នាផ្ទះដែលលោកទិញកាលពីឆ្នាំ ១៩៥៨ មានតម្លៃ ៣១ ៥០០ ដុល្លារទុកស្នាក់អាស្រ័យមកទល់ពេលបច្ចុប្បន្ន ។ នៅឆ្នាំ ២០១៤ របាយការណ៍មួយធ្លាប់បានចុះផ្សាយសេដ្ឋីវ័យ ៨៧ ឆ្នាំរូបនេះបានទិញរថយន្តម៉ាក Cadillac XTS ថ្លៃប្រហែល ៤៥ ០០០ ដុល្លារប្តូរពីស៊េរីចាស់ម៉ាក Cadillac DTS ឆ្នាំ ២០០៦ ក្រោយកូនស្រីទទូចថាមានការខ្មាសអៀន។

៤/ លោក Mark Zuckerberg

ស្ថាបនិកក៏ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Zuckerberg បានបង្កើតបណ្តាញសង្គមធំជាងគេបំផុតក្នុងលោក ប៉ុន្តែទៅមើលរថយន្តដែលជិះថ្លៃត្រឹម ៣០ ០០០ ដុល្លារម៉ាក Acura TSX ប៉ុណ្ណោះ ។ លោកក៏មានរថយន្តថ្លៃប្រហាក់ប្រហែលគ្នាផ្សេងទៀតដូចជា Volkswagen GTI ។ ការសម្រេចទិញរថយន្តធូរថ្លៃបែបនេះលោកលើកហេតុផលដូច្នោះថា៖ ” ដោយសារកត្តាសុវត្ថិភាព ងាយស្រួល និងមិនចង់សម្ញែងខ្លាំងពេក ” ។

៣/ អ្នកស្រី Alice Walton

ជាកូនស្រីស្ថាបនិកក្រុមហ៊ុន Wal-Mart លោក Sam Walton បច្ចុប្បន្នស្រ្តីវ័យ ៦៨ ឆ្នាំរូបនេះក៏កាន់មុខតំណែងធំនៅក្រុមហ៊ុនអាមេរិកនោះផងដែរ ។ រថយន្តដែលអ្នកស្រីជិះមានតម្លៃ ៤០ ០០០ ដុល្លារម៉ាករថយន្ត Ford F-150 King Ranch សេរ៊ីឆ្នាំ ២០០៦ ។

២/ លោក Ingvar Kamprad

ស្ថាបនិកក្រុមហ៊ុន Ikea លោក Ingvar Kamprad ជាមនុស្សទម្លាប់មិនសូវចាយលុយខ្ជះខ្ជាយលើរបស់ដែលមិនចាំបាច់នោះទេ ។ កាលលោកទិញរថយន្តម៉ាក Volvo 240 GL ដើមឆ្នាំ ១៩៩៣ ថ្លៃ ២២ ០០០ ដុល្លារ ប៉ុន្តែបច្ចុប្បន្នរថយន្តសេរ៊ីទាបនោះលក់បានតែជាងប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ ។

១/ លោក Steve Ballmer

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft និងបច្ចុប្បន្នម្ចាស់ក្រុមហ៊ុន Los Angeles Clippers មួយជីវិតលោកជិះតែរថយន្តរបស់ក្រុមហ៊ុន Ford ព្រោះឪពុកជានាយកនៃក្រុមហ៊ុនក្រុមហ៊ុន Ford Motor ។ រថយន្តដែលលោកជិះគឺទិញនៅឆ្នាំ ២០០៩ ម៉ាក Ford Fusion Hybrid មានតម្លៃត្រឹមតែ ២៨ ០០០ ដុល្លារប៉ុណ្ណោះ ៕



អត្ថបទថ្មី