ពុទ្ធោ!ការពិតយន្តហោះ១៧៦នាក់ធ្លាក់នោះ ជាការបាញ់មីសុីលខុសបច្ចេកទេសរបស់អ៊ីរ៉ង់

  • 2020-01-10 10:45:57 PM
  • ចំនួនមើល 460 ដង

មន្ទីរ Pentagon របស់អាមេរិកជឿជាក់ថាយន្តហោះដែលធ្លាក់នៅក្បែរក្រុងតេរ៉ង់របស់ប្រទេសអ៊ីរ៉ង់នោះ​គឺបណ្តាលមកពីការបាញ់មីសុីលខុសច្ចេកទេសរបស់ប្រទេសអ៊ីរ៉ង់ផ្ទាល់តែម្តង។

រំលឹកថាក្រោយពីអ៊ីរ៉ង់បានបាញ់មីសុីលស្រោចលើមូលដ្ធានទ័ពអាមេរិកនៅអ៊ីរ៉ាក់២កន្លែងមក ក៏ស្រាប់តែមានហរតុការណ៍ធ្លាក់យន្តហោះអ៊ុយក្រែន១គ្រឿងទៀត ដែលហោះចេញពីប្រលានយន្តហោះនៅទីក្រុងតេរ៉ង។ធ្លាក់យន្តហោះនោះ បណ្តាលឲ្យមានមនុស្សស្លាប់១៧៦នាក់ ក្នុងនោះជនជាតិអ៊ីរ៉ង់ផ្ទាល់មានចំនយនច្រើនជាងគេ។

ក្រោយធ្លាក់យន្តហោះនោះ អ៊ីរ៉ង់បានទៅដល់កន្លែងភ្លាម និងស្វែងរកឃើញប្រអប់ខ្មៅផងដែរ ប៉ុន្តែមិនបានប្រគល់ឲ្យទោក្រុមហ៊ុនផលិតយន្តហោះ ឬ ក្រុមហ៊ុន Airline របស់អ៊ុយក្រែននោះទេ។អ្វីដែលគួរឲ្យសង្ស័យថែមទៀត នៅក្បែរកន្លែងធ្លាក់នោះក៏មានសំបកគ្រាប់មីសុីលផងដែរ។

អាមេរិក ជឿជាក់ថាធ្លាក់យន្តហោះនោះគឺជាការបាញ់មីសុីលខុសបច្ចេកទេសរបស់អ៊ីរ៉ង់។អ៊ីរ៉ង់ គ្រោងបាញ់មីសុីលទៅលើមូលដ្ធានទ៧ពអាមេរិកទៀត ប៉ុន្តែបែរជាទៅប៉ៈជាមួយយន្តហោះដឹកអ្នកដំណើរនោះទៅវិញ។



អត្ថបទថ្មី