ផ្ទុះការភ្ញាក់ផ្អើលនៅមណ្ឌលគិរី ក្រោយរកឃើញផូស៊ីលខ្យងនិងមឹក អាយុកាលចន្លោះ ៦០-២០០ លានឆ្នាំមុន

  • 2019-07-31 10:36:01 AM
  • ចំនួនមើល 1031 ដង

ក្រសួងបរិស្ថានឱ្យដឹងថា ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌក្រសួងបរិស្ថានសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចុះសិក្សាពីរបកគំហើ់ញថ្មមួយស្តីពីផូស៊ីលខ្យងអាម៉ូនីត (Ammonite) ដែលគេជឿថា មានវត្តមានតាំងពីចន្លោះ ៦០ លានឆ្នាំទៅជាង ២០០ លានឆ្នាំមុន ។

ក្រសួងបរិស្ថានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនបានឱ្យដឹងថា អាម៉ូនីតជាប្រភេទសត្វដែលស្ថិតនៅក្នុងសាខានៃពពួកខ្យង និង ពពួកមឹកតាមការពិនិត្យបឋមទំហំសត្វទាំងនេះមានដល់ ២៥ ស.ម ។ ពូជប្រភេទនេះត្រូវបានរកឃើញនៅខេត្តមណ្ឌលគិរីនៅឆ្នាំ ២០១៩ នេះ ក្នុងដែនជម្រកសត្វព្រៃស្រែពកភ្នំពីរ ។ ប្រភពបន្តទៀតថា តាមតារាងនៃ Geologic Time Chart ផូស៊ីលអាម៉ូនីត កើតឡើងនៅក្នងសម័យមេសូស្យូអ៊ីក (ស័កទី២) នៅចន្លោះ ២២៥ លាន ដល់ ៦៥ លានឆ្នាំ ។ ចំពោះរបកគំនើញនេះក្រសួងថា នេះជាទិន្ន័យបឋម ហើយក្រុមការងារនឹងបន្តសិក្សាជាបន្តទៀតនាពេលអនាគត ៕

ដោយ៖ រ៉ាយូ



អត្ថបទថ្មី