បើញ៉ាំម្នាស់ស្បែកក៏ស្អាត សុខភាពក៏ល្អ ចាំអីទៀត !!
- 2019-12-18 5:21:32 AM
- ចំនួនមើល 466 ដង
បើញ៉ាំម្នាស់ស្បែកក៏ស្អាត សុខភាពក៏ល្អ ចាំអីទៀត !!
ផ្លែម្នាស់មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់អ្នកចូលចិត្តរសជាតិជូរនោះទេ ផ្លែឈើប្រភេទតំបន់ត្រូពិកមួយនេះក៏ជួយដល់រាងកាយមនុស្សជាច្រើនជំពូកផងដែរ។
១. ល្អសម្រាប់ប្រព័ន្ធភាពស៊ាំ
នៅពេលអ្នកឧស្សាហ៍ផឹកទឹកចំរាញ់ចេញពីផ្លែម្នាស់ ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងមាំជាងមុន ។ ប្រសិនបើអ្នកមានរបួស នោះដំបៅរបស់អ្នកនឹងឆាប់ជាជាង អ្នកដែលមិនផឹកទឹកម្នាស់។ យោងតាមការពិសោធន៍របស់អ្នកជំនាញ នៅក្នុងផ្លែម្នាស់សំបូរទៅដោយវីតាមីន C, A, E ដែលធ្វើឲ្យអង់ទីគ័ររបស់អ្នកខ្លាំងជាងមុន។
២. ជំនួយប្រព័ន្ធរំលាយអាហារ
នៅក្នុងផ្លែម្នាស់មានផ្ទុកសារជាតិ bromelain និង enzyme ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដើរបានល្អជាងមុន។ ក្រៅពីនោះ bromelain ក៏បង្ហាញឲ្យឃើញថា អាចកាត់បន្ថយស្នាមជាំ និងខ្ទាំ កាត់បន្ថយរយៈពេលព្យាបាលជំងឺផងដែរ។
៣. ជួយឲ្យស្បែកស្អាត
នៅក្នុងទឹកម្នាស់មានវីតាមីន C និង beta-carotene ដែលសុទ្ធតែជាសារជាតិទប់ស្កាត់នឹងភាពចាស់ជរាបានល្អបំផុត។ សារជាតិ២នេះ អាចជួយឲ្យស្បែកប្រឆាំងជាមួយនឹងស្នាមជ្រួញ បរិយាកាសអាក្រក់ ក៏ដូចជាកំដៅថ្ងៃបានល្អបំផុត។ វីតាមីន C ក៏ជួយឲ្យស្បែកបង្កើត collagen ធ្វើឲ្យស្បែកមិនយារធ្លាក់៕
ប្រភព៖ Phunutoday