បើត្រូវដើរចេញពី​ PSG ជើងចាស់ Dossena ប្រាប់ឲ្យ Cavani គួរពិចារណាផ្ទេរទៅលេងឲ្យក្លឹបធំ ២ នេះវិញ

  • 2020-05-27 8:11:30 PM
  • ចំនួនមើល 263 ដង

បើតាមការលើកឡើងរបស់អតីតមិត្តរួមក្រុម Napoli លោក Andrea Dossena បាននិយាយថាខ្សែប្រយុទ្ធ Edinson Cavani អាចនឹងបង្កើតភាពជាដៃគូបានយ៉ាងល្អជាមួយកីឡាករ Romelu Lukaku នៅឯក្លឹប Inter Milan ប៉ុន្តែបើចង់ចំណាយពេលជាច្រើនឆ្នាំ ដើម្បីលេងនៅកំរិតកំពូលបន្តទៀត រូបគេគួរតែសាកល្បងផ្ទេរទៅកាន់ក្លឹប Atletico Madrid ច្រើនជាង ។

គួរបញ្ជាក់ថាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនជាងគេ គ្រប់ពេលរបស់ក្រុម Paris Saint-Germain រូបនេះ នឹងផុតកុងត្រាជាមួយក្លឹបបារាំង នៅចុងខែមិថុនានេះហើយ ចំពេលកំពុងមានមានទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ទៅលេងឲ្យក្រុម Inter និង Atletico Madrid នៅរដូវក្តៅខាងមុននេះផងដែរ ។

រំលឹកផងដែរថា Cavani ក៏ធ្លាប់បានចំណាយពេល ៣ រដូវកាលនៅឯក្លឹប Napoli ផងដែរ នៅចន្លោះឆ្នាំ ២០១០ និង ២០១៣ ដោយឈ្នះពានរង្វាន់ Coppa Italia ឆ្នាំ ២០១១-១២ រួមជាមួយ Dossena ។ ខណ:អតីតកីឡាករសញ្ជាតិអ៊ីតាលីលោក Dossena មិនជឿថាវាដល់ពេលដែល Cavani ត្រូវគិតពីរឿងចង់ចូលនិវត្តនោះទេ ព្រោះរូបគេនៅតែអាចជោគជ័យ ជាមួយក្លឹប Inter ឬ Atletico បន្តទៀតបាន ។

មិនតែប៉ុណ្ណោះលោក Dossena បានប្រាប់ទៅកាន់ Stats Perform News ថា ៖ “ ខ្ញុំចាំបានពីក្រមសីលធម៌ការងារ ដែលមិនគួរឱ្យជឿ និងភាពស្រេកឃ្លាន ដើម្បីចង់ទទួលជោគជ័យរបស់ Cavani ។ មានតែកីឡាករពីរបីនាក់ប៉ុណ្ណោះ ដែលមានឆន្ទ:ដូចជារូបគាត់ ” ។

លោកបន្តទៀតថា ៖ ” វាប្រាកដណាស់ Cavani មិនគួរទាន់គិតអំពីការចូលនិវត្តន៍នោះទេ ។ ព្រោះគាត់នៅតែមានជម្រើសពី ដើម្បីទៅ គឺ Atletico Madrid និង Inter ។ ខ្ញុំសង្ឃឹមថាគាត់អាចវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដោយធ្វើការជាមួយលោក Antonio Conte ក្នុងនាមជាដៃគូដ៏អស្ចារ្យជាមួយ Lukaku ។ ប៉ុន្តែបើនិយាយពីការលេងនៅកំរិតខ្ពស់បានច្រើនឆ្នាំទៅមុខទៀត គាត់គួរតែគិតចូលរួមជាមួយ At Madrid វិញ ” ៕



អត្ថបទថ្មី