បារាំងសម្រេចផាកពិន័យក្រុមហ៊ុន Google ចំនួន ១៦៧ លានដុល្លារ ដោយសារតែ…

  • 2019-12-24 10:16:13 PM
  • ចំនួនមើល 60 ដង

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ កាលពីពេលថ្មីៗនេះឱ្យដឹងថា អាជ្ញាធរផ្នែកប្រកួតប្រជែងរបស់បារាំងសម្រេចផាកពិន័យក្រុមហ៊ុន Google ចំនួន ១៥០ លានអឺរ៉ូ ឬ ១៦៧ លានដុល្លារចំពោះកាយវិការប្រឆាំងនឹងការប្រកួតប្រជែងនិងការផ្សព្វផ្សាយពាណិជ្ជកម្មមិនច្បាស់លាស់នៅលើទំព័រ Google Ads របស់ក្រុមហ៊ុននេះ ។

ការផាកពិន័យនេះ ត្រូវបានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលបារាំង និងបណ្តាប្រទេសអ៊ឺរ៉ុបដទៃទៀត បានរក្សាការត្រួតពិនិត្យកម្រិតខ្ពស់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិកដែលក្នុងនោះមានដូចជាក្រុមហ៊ុន Google, Facebook , Apple និង Amazon ជាដើម ហើយជារឿយៗ ក្រុមហ៊ុនទាំងនេះតែងតែរងការរិះគន់ទាក់ទងនឹងការបង់ពន្ធក្នុងកម្រិតទាប ។ ហើយកាលពីខែកញ្ញាកន្លងទៅនេះ ក្រុមហ៊ុន Google បានយល់ព្រមក្នុងការបង់ប្រា់ក់ជិត ១ពាន់លានអឺរ៉ូដល់អាជ្ញាធរបារាំង ដើម្បីដោះស្រាយការស៊ើបអង្កេតការក្លែងបន្លំសារពើពន្ធដែលបានចាប់ផ្តើមកាលពី ៤ឆ្នាំមុន ។

គួរបញ្ជាក់បន្ថែមផងដែរថា ក្រុមហ៊ុនប្រព័ន្ធស្វែងរកលើបណ្តាញអ៊ីនធឺណិត ឫ Search Engine ដ៏ធំជាងគេបំផុតនៅលើពិភពលោកខាងលើនេះ ក៏បានប្រឈមនឹងការត្រួតពិនិត្យកាន់តែដិតដល់លើមាតិកាដែលខ្លួនធ្វើការផ្សព្វផ្សាយនៅក្នុងលទ្ធផលនៃការស្វែងរក និងការផ្សាយពាណិជ្ជកម្មលើវេទិការបស់ខ្លួនផងដែរ ៕



អត្ថបទថ្មី